នៅពេលរាងកាយមិនរក្សាបាននូវជាតិទឹកគ្រប់គ្រាន់អាចនឹងបង្ហាញអាការៈអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្សោះជាតិទឹក ៖
១. អស់កម្លាំង
ទឹក ជាប្រភពថាមពលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ។ ការទទួលទឹកមិនបានគ្រប់គ្រាន់ ឬកង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការសកម្មភាពនៃអង់ស៊ីមដែលបណ្ដាលឱ្យអ្នកអស់កម្លាំង។
២. ទល់លាមក
ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀតនៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹងធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេសអាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។
៣. រមួលសាច់ដុំ
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ពិតជាអាចជួយទប់ស្កាត់អាការៈរមួលក្រពើបានយ៉ាងប្រសើរ។ ក៏ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ សាច់ដុំគឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីកន្ត្រាក់និងសម្រាកដោយត្រឹមត្រូវគ្មានបញ្ហាខុសប្រក្រតី។ នេះហើយជាមូលហេតុដែលហានិភ័យនៃបញ្ហារមួលសាច់ដុំកើនឡើងខ្ពស់នៅពេលអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
៤. ឈឺក្បាល
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
៥. ខ្យល់ដង្ហើមមិនល្អ
កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យការផលិតទឹកមាត់ត្រូវថយចុះជាហេតុនាំឱ្យបញ្ហាធុំក្លិនមាត់លេចឡើង។ បរិមាណទឹកមាត់តិចពេកក៏មិនអាចកម្ចាត់បាក់តេរីចេញពីក្នុងមាត់បានដែរ ហើយបរិមាណនៃបាក់តេរីក៏កាន់តែកើនឡើង។
៦. បញ្ហាប្រព័ន្ធរំលាយអាហារ
ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ៕