បើសិនជាអ្នកមានផ្ទៃពោះ ហើយអ្នកប្រហែលជាមិនចង់ដឹងអំពីភេទរបស់កូនតាមរយៈការថតអេកូទេមើលទៅ ព្រោះត្រូវការពេលយូរបន្តិចទើបមើលដឹង។ តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីច្រើនណាស់យល់ថាការមានផ្ទៃពោះមានលក្ខណៈខុសៗគ្នាអាស្រ័យទៅតាមទារកក្នុងផ្ទៃស្រី ឬប្រុសដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលពរពោះកូនស្រីគឺមានការឆ្លើយតបនឹងការរលាកច្រើនជាងកូនប្រុស។ យ៉ាងណាមិញ មានវិធីច្រើនណាស់ដែលអាចបញ្ជាក់ដឹងថា កូនក្នុងផ្ទៃស្រី ឬប្រុស ដោយមិនចាំបាច់ពឹងអេកូ។
នៅខ្ពស់ ឬទាប
សម្រាប់ស្ត្រីចាស់ៗជាច្រើននិយាយថា បើសិនជាកូននៅទាប នោះជាកូនប្រុស ខណៈពេលដែលកូននៅខ្ពស់ និងធំនៅចំកណ្តាលពោះ នោះគឺជាកូនស្រី។ ជាមួយគ្នានេះដែរ បើសិនជាកូនស្ថិតនៅត្រង់ចង្កេះទេ នោះអាចជាកូនស្រី។ យ៉ាងណាមិញ ស្ត្រីមានផ្ទៃពោះគ្រប់រូប កាលណាពោះធ្លាក់ចុះមកក្រោមពេក មានន័យថា អាចដោយសារតែសាច់ដុំពោះខ្សោយ ឬទន់ទៅវិញទេ។
ការចាញ់កូន
ម្តាយកដែលពរពោះជាកូនស្រីច្រើនតែចាញ់កូនខ្លាំងជាងធម្មតា។ យ៉ាងណាមិញ វាមានករណីលើកលែងច្រើនណាស់ចំពោះរឿងនេះ។ ការចាញ់កូនធ្ងន់ធ្ងរនៅពេលចាប់ផ្តើមមានផ្ទៃពោះអាចបញ្ជាក់ថា អ្នកកំពុងតែមានកូនស្ត្រីហើយ។ អ័រម៉ូនជាច្រើនដែលផលិតក្នុងខ្លួនដោយសារតែទារកស្រី អាចធ្វើឲ្យអ្នកចាញ់កូនខ្លាំងជាងកូនប្រុស។ ប៉ុន្តែរឿងនេះមិនទាន់មានអំណះអំណាងគាំទ្រថាត្រឹមត្រូវនៅឡើយទេ។
ចង្វាក់បេះដូងកូន
នៅពេលទៅពិនិត្យផ្ទៃពោះកូនលើកក្រោយ អ្នកគួរតែអាចរាប់ចង្វាក់បេះដូងកូនដើម្បីដឹងថាគេជាភេទប្រុស ឬស្រី។ បើសិនជាចង្វាក់បេះដូងគេងខ្ពស់ជាង ១៤០ក្នុងមួយនាទី នោះអាចជាកូនស្រី ខណៈពេលដែល តិចជាង ១៤០ អាចជាកូនប្រុស។ ថ្វីបើវិធីទាយនេះមិនមានគ្រោះថ្នាក់ និងងាយស្រួលក៏ដោយ តែវាមិនមែនតែងតែត្រូវនោះទេ។
ការដុះសក់
តើសក់អ្នកកំពុងតែដុសធម្មតាឬអត់ទេ? បើសិនជាសក់ដុះលឿន និងក្រាសជាងធម្មតា នោះអាចោយសារតែទារកក្នុងផ្ទៃគឺជាប្រុស។ បើសិណជាក្រចកដុះកាន់តែរឹងមាំ ហើយក្រាស វាក៏ជាកូនប្រុសដែរ។ ក្នុងពេលមានផ្ទៃពោះ អ័រម៉ូនអេស្ត្រូជែន ប្រូជេស្តេរ៉ូន និងតេស្តូស្តេរ៉ូនក្នុងរាងកាយគឺផលិតច្រើនជាងធម្មតា ហេតុដូច្នេះហើយការលូតលាស់សក់ និងមិនសូវមានសក់ក៏ដោយសារតែអ័រម៉ូនទាំងនេះដែរ។
ឃ្លានញ៉ាំ
តើអ្នកឧស្សាហ៍បើកទូរទឹកកកនៅពេកកណ្តាលយប់ដើម្បីរករបស់ផ្អែមៗញ៉ាំដែរទេ? រឿងនេះភាគច្រើនបញ្ជាក់ថា អ្នកកំពុងតែពរពោះកូនស្រី។ តែបើសិនជាចូលចិត្តញ៉ាំរបស់ប្រៃៗវិញ អ្នកអាចនឹងមានកូនប្រុស។ ប៉ុន្តែកុំទាន់ជឿរឿងនេះអី ព្រោះវាមិនមែនពិតប្រាកដទាំងស្រុងនោះទេ។ ការឃ្លានគ្រាន់តែទាក់ទងនឹងការកង្វះអ្វីមួយពិសេសក្នុងរាងកាយប៉ុណ្ណោះ ប៉ុន្តែការឃ្លានក្នុងពេលមានផ្ទៃពោះគឺជាអ្វីដែលធ្វើជាមួយនឹងការស្រង់ក្លិនដឹងប៉ុណ្ណោះ។
ចាស់ៗច្រើនតែមានមធ្យោបាយគួរឲ្យអស់សំណើចជាច្រើនដើម្បីដឹងថាកូនក្នុងផ្ទៃស្រី ឬប្រុស ប៉ុន្តែបើសិនជាអ្នកពិតជាចង់ដឹងច្បាស់មែននោះ ចូរទៅពិនិត្យផ្ទៃពោះនៅពេលពរពោះបាន ២០សប្តាហ៍ទៅ ព្រោះវាជាការពិនិត្យដែលគ្មានប៉ះពាល់អ្វីដល់សុខភាពម្តាយ និងកូនទេ៕
អាចពិតទេ ក្នុងការទាយដឹងភេទរបស់កូនក្នុងពេលមានផ្ទៃពោះដោយមិនបាច់ពឹងអេកូ?
19 January, 2021