គ្រប់ដំណាក់កាលនីមួយៗនៃរោគសញ្ញាមហារីកលំពែងសុទ្ធតែមានការបង្ហាញមិនដូចគ្នាទេ។ ដូចនេះ យើងត្រូវតែដឹងពីរោគសញ្ញានៅស្រាលៗមួយចំនួនរបស់ជម្ងឺមហារីកលំពែង ដើម្បីងាយស្រួលក្នុងការព្យាបាលពេលដែលអ្នកជួបវាភ្លាម។ ទាំងនេះ ជាការបង្ហាញឱ្យឃើញពីរោគសញ្ញាមហារីកលំពែង៖
-អាការៈឈឺពោះផ្នែកខាងលើ ជុំវិញបរិវេណផ្ចិត ឬពោះខាងលើផ្នែកខាងស្តាំ ដែលវាមានលក្ខណៈចុក មួយភ្លែតៗ ឬចុកជាប់រហូត រួចវិវត្តន៍ទៅកាន់តែធ្ងន់ធ្ងរទៅៗ។ អាការៈបែបនេះមានសភាពឈឺខ្លាំងក្នុងពេលយប់ និងពេលដេក ហើយមានភាពធូរស្បើយក្នុងពេលអង្គុយ ឈរ អោន ឬក៏ដើរ។
-មានបញ្ហាស្រកទម្ងន់យ៉ាងឆាប់រហ័ស ដែលជាធម្មតាតែងតែមានភាពរីងរៃនៅដំណាក់កាលចុងក្រោយ។
-ដំណាក់កាលកណ្តាល និងដំណាក់កាលចុងក្រោយនៃមហារីកលំពែងអាចលេចចេញនូវជម្ងឺខាន់លឿង ដែលវានឹងកើតមានមិនចេះចប់មិនចេះហើយ និងកាន់តែជ្រៅទៅៗ។ ពិបាកបត់ជើងធំ និងមានពណ៌ដូចដីឥដ្ឋ ស្បែកឡើងពណ៌លឿង អាចប្រែជាពណ៌ត្នោត ឬ ពណ៌លង្ហិន និងរមាស់ខ្លាំងថែមទៀតផង។
-មិនឃ្លានអាហារ ប្រព័ន្ធរំលាយអាហារខ្សោយ ក្អួតចង្អោរ រាគរូស លាមករឹង ឬប្រព័ន្ធរំលាយមានការចេញឈាម ភាពអស់កំលាំងខ្លាំង ហើមពោះ ជាដើម។
-អ្នកជម្ងឺមហារីកលំពែងមួយចំនួនអាចមានភាពអន្ទះអន្ទែង គ្រាំគ្រាក្នុងចិត្ត រោគដេកពុំលក់ ផ្លាស់ប្តូរឬកពារ-ល-។
-នៅដំណាក់កាលកណ្តាល និង ដំណាក់កាលចុងក្រោយ យ៉ាងហោចណាស់ មានអ្នកជម្ងឺ10%កើតមានជម្ងឺគ្រុនក្តៅ ក្នុងវិស័យសុខាភិបាលអាចជួបប្រទះដូចជា ចុះកំដៅ ឡើងកំដៅ ឬគ្រុនក្តៅមិនទៀងទាត់-ល- ៕