ថ្លើមគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ជាច្រើនដូចជា សំអាតជាតិពុលក្នុងឈាម រក្សាសារធាតុចិញ្ចឹមសំរាប់រាងកាយ ចូលរួមការរំលាយអាហារ និងបឺតយកសារធាតុពុលចេញពីសរីរាង្គ ដោយបញ្ចេញចោលតាមការបន្ទោរបង់។ ដោយឡែកជំងឺមហារីកថ្លើម បណ្ដាលមកពីកោសិកាខ្លះក្នុងថ្លើម រីកដុះដាលខុសពីប្រក្រតី បង្កើតជាដុំសាច់ (Tumor) ដែលជាហេតុនាំឲ្យប៉ះពាល់ដល់មុខងាររបស់ថ្លើម។
តើរោគសញ្ញាដំបូងៗ នៃជំងឺមហារីកថ្លើមមានអ្វីខ្លះ?
អ្នកជំងឺភាគច្រើន មិនបានចាប់អារម្មណ៍ពីរោគសញ្ញាដំបូងៗ នៃជំងឺនេះទេ។ ខាងក្រោមនេះ ជារោគសញ្ញាដំបូងៗ នៃជំងឺមហារីកថ្លើម ដែលអ្នកគួរដឹង៖
-មានអារម្មណ៍ឆ្អែតតឹងពោះ
-បាត់បង់ចំណង់អាហារ
-ឈឺចុកចាប់ក្នុងពោះខាងស្ដាំ ឬនៅជិតស្មាខាងស្ដាំ
-ហើមជើង
-ខ្សោយអារម្មណ៍
-អស់កម្លាំង
-ស្រកទម្ងន់
-ស្បែក និងភ្នែក ឡើងលឿង ឫស្លេកស្លាំង៕