ជាការពិត ពេលខ្លះ អ្នកពិបាកដឹងណាស់ ថានរណាម្នាក់ កំពុងតែលួចស្រឡាញ់យើង ប៉ុន្តែ តាមរយៈ កាយវិការមួយចំនួនខាងក្រោមនេះ អាចនឹងបញ្ជាក់ថា មាននារីម្នាក់ កំពុងចាប់ចិត្តលើអ្នកហើយ។
និយាយទូរស័ព្ទជាមួយគ្នារាល់ថ្ងៃ
បើនាងមិនចាប់ចិត្តលើរូបអ្នកទេ នាងកម្រនឹងទូរស័ព្ទ ឬផ្ញើរសារមកអ្នកណាស់ ប៉ុន្តែ បើនាងចេះតែមានរឿង ដែលត្រូវនិយាយគ្នា នោះជាសញ្ញាមួយ ដែលបញ្ជាក់ថា នាងស្រឡាញ់អ្នកហើយ។
ចែករំលែករឿងរ៉ាវជាមួយអ្នក
រឿងភាគច្រើន នាងនឹងប្រាប់អ្នកត្រង់ៗ មិនថា ការងារ ឬគ្រួសារនោះទេ។
ការពារអ្នក
ទោះបីជាមានរឿងអ្វីកើតឡើង ក៏នាងព្យាយាមដោះស្រាយ និងជួយការពារអ្នកដែរ។
ច្រណែន ឬប្រចណ្ឌ
នាងប្រហែលជាច្រណែន មិនសប្បាយចិត្ត ឬប្រចណ្ឌ ពេលឃើញអ្នកស្និទ្ធស្នាល ឬនៅជាមួយនារីដ៏ទៃ។
បញ្ហារបស់អ្នក ធ្វើឲ្យនាងខ្វល់ចិត្ត
សូម្បីតែកិច្ចការតិចតួចក្តី ក៏នាងចាត់ទុកថា សំខាន់ និងធ្ងន់ធ្ងរ ចំពោះនាងដែរ។
ចង់តែនៅក្បែរអ្នក
មនុស្សស្រីមានភាពអៀនខ្មាស់ច្រើន ប៉ុន្តែ បើនាងនៅតែចង់ក្បែរ ឬហៅអ្នកដើរលេងញឹកញាប់ នោះហើយជាសេចក្តីស្នេហារបស់នាង៕