ជំងឺដាច់សសៃឈាមខួរក្បាល កើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់ ឬកាត់បន្ថយ។ អ្នកអាចនឹងប្រឈមនឹងជំងឺនេះ ប្រសិនបើសមាជិកគ្រួសារអ្នកធ្លាប់មានជំងឺនេះ។ ដោយឡែកអ្នកដែលធាត់, មានអាយុ៥៥ឆ្នាំឡើងទៅ, មិនធ្វើលំហាត់ប្រាណ, អ្នកពិសាគ្រឿងច្រើន ឬប្រើប្រាស់ឱសថពុំត្រឹមត្រូវផ្សេងៗ។
តើប្រភេទនៃជំងឺដាច់សសៃឈាមខួរក្បាលមានអ្វីខ្លះ? ខាងក្រោមនេះ ជាប្រភេទខុសៗគ្នា៖
១.Ischemic strokes: ជំងឺដាច់សសៃឈាមខួរក្បាលប្រភេទនេះ កើតមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។ ជំងឺស្ត្រូកប្រភេទនេះបង្កឡើងដោយមានការកកស្ទះ ឬការរួមតូចចង្អៀតនៃសរសៃឈាមក្រហម ដែលចិញ្ចឹមខួរក្បាល។ វាបណ្តាលមកពី កំណកឈាម មកពីសារធាតុខ្លាញ់ដែលស្ទះក្នុងសរសៃឈាមក្រហម។
២.Hemorrhagic strokes: បង្កឡើងដោយសារការហូរឈាម ឫដាច់ នៃសរសៃឈាមក្រហមក្នុងខួរក្បាល ហើយបង្កើតជាសម្ពាធ និងសង្កត់ទៅលើខួរក្បាល។ វាច្រើនកើតចំពោះអ្នកជំងឺលើសសម្ពាធឈាម
ការប៉ះទង្គិចក្បាល ការប្រើប្រាស់ឱសថមិនឲ្យឈាមកក និងការប៉ោងចេញនៃសរសៃឈាមក្រហម។
៣.Mini-stroke: នៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់រយៈពេលខ្លី ជំងឺដាច់សសៃឈាមខួរក្បាលប្រភេទនឹងកើតមាន។ វាបង្កឡើងដោយការកកឈាម ដូច Ischemic strokes ដែរ៕