ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន វាអាចបណ្តាលឲ្យមានបញហាជាច្រើនដូចជា ក្រលៀន ហើមប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្ហា ទាំងអស់នេះនឹងនាំឱ្យអ្នកខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬនាំឲ្យមាន ការដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ ជំងឺទឹកនោមផែ្អមច្រើនតែកើតលើដែលមានអាយុច្រើន ធាត់ ហើយធ្វើឲ្យកើនឡើងនូវភាពអសកម្មក្នុងជីវភាពរស់នៅ ។ តើជំងឺទឹកនោមផ្អែមមានប៉ុន្មានប្រភេទ?
ប្រាកដណាស់! ជំងឺទឹកនោមផែ្អមមាន ២ប្រភេទ ដូចខាងក្រោម៖
១.ជំងឺទឹកនោមផែ្អមប្រភេទទី១ ៖ ជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដែលធ្វើឱ្យភាពស៊ាំរបស់រាងកាយចុះខ្សោយ ។ វា បំផ្លាញកោសិកាលំពែង ដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ុយលីន ដែលយើត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផែ្អមទាំងនៅកេ្មង នោះពួកគេមិនអាចផលិត អ័រម៉ូនអាំងស៊ុយលីន បានឡើយ។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី១ នេះ ត្រូវតែបង្កើនបរិមាណ អ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនមិនថាតាមរយៈ ការចាក់ថ្នាំអាំងស៊ុយលីន ឬពាក់ឧបករណ៍ ដើម្បីបំភាយអាំងស៊ុយលីន នៅក្រោមស្បែកនោះទេ។ សូមបញ្ជាក់ថា អ័រម៉ូនអាំងស៊ុយលីន មិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេ ពីព្រោះវានឹងត្រូវបំផ្លាញនៅពេលដែលយើងលេបចូលទៅដោយ មិនទាន់ទាំងបានផ្តល់ដល់រាងកាយនៅឡើយ។
តើជំងឺទឹកនោមផ្អែមប្រភេទទី១មានរោគសញ្ញាដូចម្តេចខ្លះ?
ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី១ គឺភាគច្រើនបង្អាញរោគសញ្ញាភ្លាមៗ ។ រោគសញ្ញារបស់វាមាន៖
-កំរិតជាតិស្ករនៅក្នុងឈាម និងទឹកនោម ឡើងខ្ពស់
-នោមញឹក
-មានអាការៈឃ្លានខុសពីធម្មតា
-ស្រកទម្ងន់ដោយពុំដឹងមូលហេតុ
-មានអាការៈខ្សោយ និងឆាប់នឿយហត់
-ឆាប់ខឹង និងមិនមានតុល្យភាពអារម្មណ៍
-អ្នកចង់ក្អួត ឬ ក្អួតតែម្តង
តើមូលហេតុអ្វី ដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី១?
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីមូលហេតុ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា វាអាចជាជំងឺតពូជក៏ដោយ តែក៏មានកត្តាមជ្ឈដ្ឋាន និងជំងឺដទៃដែលនាំឲ្យកើតជំងឺនេះបានដែរ។
តើជំងឺទឹកនោមផែ្អមប្រភេទទី១ អាចគ្រប់គ្រងបានឬទេ?
ចំពោះអ្នកដែលមាន ជំងឺទឹកនោមផែ្អមប្រភេទទី១ ពួកគេអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការព្យាបាល។ ការកំរិតជាតិស្ករ ត្រូវបានគ្រប់គ្រង ឲ្យមានសភាពធម្មតារហូតតាមរយៈការចាក់បញ្ចូលអ័រម៉ូនអាំងស៊ុយលីន ការហាត់ប្រាណ និងការទទួលទានអាហារឲ្យបានត្រឹមត្រូវ។ យើងអាចដឹងបានថា តើជំងឺនេះ អាចគ្រប់គ្រងបានឬអត់ តាមរយៈការធ្វើតេស្តលើទឹកនោម និងឈាម។
២.ជំងឺទឹកនោមផែ្អមប្រភេទទី២
ជំងឺទឹកនោមផែ្អមប្រភេទទី២ គឺគ្រោះថ្នាក់បំផុត ហើយវាមានកំរិតធ្ងន់ធ្ងរជាងប្រភេទទី១ ដោយសារ វាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនឡើយ។ មនុស្សដែលមានវ័ចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ ច្រើនតែកើតជំងឺនេះ ហើយពួកគេ មិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬមិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានតែម្តង។ ដោយសារកង្វះអ័រម៉ូនអាំងស៊ុយលីននេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព។
តើជំងឺទឹកនោមផ្អែមប្រភេទទី២ មានរោគសញ្ញាដូចម្តេចខ្លះ?
ភាគច្រើនវាមានការរាតត្បាតយឺត។ អ្នកជំងឺប្រភេទនេះ ភាគច្រើនមានអាការៈស្រេកទឹកខ្លាំង និងនោមញឹក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានអារម្មណ៍នឿយហត់ ឆាប់ខឹង និងចង់ក្អួត ឃ្លានខ្លាំងតែស្រកទម្ងន់។ ខាងក្រោមនេះ គឺជារោគសញ្ញាផ្សេងៗទៀត អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នឹងប្រឈម៖
-មានជំងឺសើស្បែក ជំងឺអញ្ចាញធេ្មញ រលាករន្ធភេទ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល
-ស្រវាំងភែ្នក
-ស្ពឹកស្រពន់ដៃជើង
-មានស្បែកស្ងួត រមាស់.
រោគសញ្ញា ខាងលើនេះអាចមានលក្ខណៈស្រាល ដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍។ មានមនុស្សរាប់លាន នាក់នៅលើពិភពលោកដែលកើត ជំងឺទឹកនោមផែ្អមប្រភេទទី២ នេះដោយមិនដឹងខ្លួន។
មូលហេតុអ្វីដែលនាំឲ្យអ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី២?
ចម្លើយ គឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដែលគេតែងអះអាង ថាវាអាចជា ជំងឺតពូជតែពុំមានភស្តុតាងនោះទេ។ មានកត្តាផ្សេងទៀតដែលគេកំណត់ ចំពោះអ្នកកើតជំងឺនេះដូចជាការធាត់ លើសទម្ងន់ លើសសំពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម ជាដើម ។
តើជំងឺទឹកនោមផែ្អមប្រភេទទី២នេះអាចគ្រប់គ្រងបានឬទេ?
ជំងឺទឹកនោមផែ្អមប្រភេទទី២ អាចគ្រប់គ្រងបានដោយការរក្សាបរិមាណ ជាតិស្ករឲ្យស្ថិតនៅក្នុង កំរិតធម្មតាជានិច្ច តាមដែលអាចធ្វើទៅបាន ដោយការហាត់ប្រាណឲ្យបានទៀងទាត់ និងការគ្រប់គ្រងលើរបបអាហារឲ្យបានម៉ត់ចត់។ ចំពោះអ្នកលើសទម្ងន់ ការសម្រកទម្ងន់ ជាវិធីដ៏ល្អមួយក្នុងការរក្សាកំរិតជាតិស្ករក្នុងឈាមបាន៕