ការគេងលក់យ៉ាងស្កប់ស្កល់ និងគ្រប់គ្រាន់នៅពេលយប់ ជាគន្លឹះដ៏អស្ចារ្យ ដែលជំរុញរាងកាយអ្នក ឱ្យមានថាមពលដើម្បីបំពេញសកម្មភាពប្រចាំថ្ងៃ។
បើអ្នកគេងមិនបានគ្រប់គ្រាន់ទេនោះ សុខភាពអ្នកនឹងឆាប់ទ្រុឌទ្រោម ហើយប្រព័ន្ធភាពស៊ាំកាន់តែចុះអន់ខ្សោយទៅៗ ដែលអាចបណ្ដាលឱ្យអ្នកប្រឈមនឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺធ្លាក់ទឹកចិត្ត ឡើងទម្ងន់ ជាដើម។ ទាំងនេះ ជាគន្លឹះ ដែលជួយឱ្យអ្នកគេងលង់លក់យ៉ាងស្កប់ស្កល់ពេញមួយរាត្រី៖
១.ត្រូវចូលគេងឱ្យបានទៀតទាត់ពេលវេលារៀងរាល់ថ្ងៃ
២.បិទអំពូលក្នុងបន្ទប់គេង ឫ បន្ថយពន្លឺរបស់វា
៣.កន្លែងគេងរបស់អ្នកត្រូវតែរៀបចំឱ្យមានផាសុកភាព
៤.ការញ៉ាំអាហារនិងទឹក ជាមួយនឹងដំណេកអ្នក គួរតែមានគម្លាតពីគ្នាច្រើនម៉ោង ឫអាចអនុវត្តការញ៉ាំអាហារនិងផឹកទឹកមុនម៉ោង៨យប់។
៥.គួរធ្វើលំហាត់ប្រាណរាងរាល់ថ្ងៃ៕