ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញ ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាម ដែលវាធ្វើឱ្យឈាមពិបាកហូរឆ្លងកាត់ថ្លើម និងខ្សោយ។ ពេលដែលលំហូរឈាមឆ្លងកាត់ថ្លើមខ្យោយ វាបណ្តាលឱ្យកោសិកាថ្លើមបន្តខូចខាត ឬងាប់តែម្តង ព្រមទាំងបាត់បង់មុខងារកាន់តែធ្ងន់ធ្ងរ។
ជំងឺក្រិនថ្លើមចែកចេញជា ២ដំណាក់កាលដូចខាងក្រោម៖
១.ជំងឺក្រិនថ្លើមដំណាក់កាលស្រាល
នៅដំណាក់កាលនេះ កោសិកាថ្លើម បានខូចខាត ប៉ុន្តែវានៅតែអាចបំពេញមុខងារបានភាគច្រើន និង មិនទាន់មានរោគសញ្ញាអ្វីស្តែងចេញអោយដឹងនោះទេ។
២.ជំងឺក្រិនថ្លើមដំណាក់កាលធ្ងន់
នៅដំណាក់កាល់នេះ កោសិកាថ្លើមខូចខាតទាំងស្រុង ហើយវាមិនអាចបំពេញមុខងារបានទេ ឬ អាចនិយាយបានថា ក្រិនថ្លើមដំណាក់កាលចុងក្រោយ។ ដំណាក់កាលនេះ បណ្តាលអោយសសៃឈាមអ្នកហើមប៉ោង និងអាចបែកសសៃឈាមនៅបំពង់អាហារ និងក្រពះ, ហូរឈាមផ្នែកក្នុងពោះ កើតទាចទឹក កើនឡើងជាតិពុលច្រើនបុកទៅខួរក្បាលនាំអោយប្រកាច់ ឬ ស្ថានភាពខួរក្បាលមិនល្អ ជាដើម។
ដូចនេះ គួរតែព្យាបាលជំងឺក្រិនថ្លើមឱ្យបានត្រឹមត្រូវ ចាប់តាំងពីនៅដំណាក់កាលស្រាល ដើម្បីសង្គ្រោះកោសិកាថ្លើម និង មុខងារថ្លើម ចៀសវាងការវិវត្តន៍ទៅជាក្រិនថ្លើមដំណាក់កាលចុងក្រោយ៕