អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ងបានបញ្ជាក់ពីអ្វីដែលមនុស្សជាច្រើនបានសង្ស័យជាយូរមកហើយថា ស្ត្រេសអាចនាំអោយឈឺក្បាលនោះ។
ការស្រាវជ្រាវរបស់ពួកគេបានរកឃើញថា អ្នកដែលបានប្រាប់ថាឈឺក្បាល មានស្ត្រេសច្រើនបើធៀបទៅនឹងអ្នកដែលមិនដែលប្រាប់ថាឈឺក្បាលនោះ។
កើនឡើងស្ត្រេសជាលទ្ធផលនៃការឈឺក្បាលច្រើន ប៉ុន្តែឥទ្ធិពលនោះត្រូវបានបង្ហាញចំពោះអ្នកដែលមានការឈឺក្បាលដោយសារសម្ពាធ។
វេជ្ជបណ្ឌិត សារ៉ា ច្រាម (Sara Schramm) ដែលមកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Duisburg-Essen បាននិយាយថា ការស្រាវជ្រាវរបស់យើងគឺសំខាន់ដើម្បីគាំទ្រដល់ការគ្រប់គ្រងស្ត្រេសចំពោះអ្នកជំងឺដែលមានប្រភេទផ្សេងៗពីគ្នានៃការឈឺក្បាលនោះ។
គាត់បាននិយាយថា អត្ថប្រយោជន៍ពីការអន្តរាគមន៍លើស្ត្រេស អាចខ្ពស់ជាងចំពោះអ្នកជំងឺដែលមានការឈឺក្បាលដោយសារសម្ពាធជាងអ្នកជំងឺឈឺក្បាលប្រកាំង។
អ្នកស្រាវជ្រាវបានមើលមនុស្សជាង៥.០០០នាក់ដែលមានអាយុពី២១ឆ្នាំ ទៅ៧១ឆ្នាំ។ ៤ដងក្នុងមួយឆ្នាំក្នុងរយៈពេល២ឆ្នាំ, អ្នកចូលរួមបានធ្វើតេស្តអំពីកម្រិតនៃការស្ត្រេស និងការឈឺក្បាល។
ម្តងៗ, ពួកគេត្រូវបានគេសួរអោយវាស់ពីកម្រិតនៃស្ត្រេសរបស់ពួកគេ និងរាប់មើលថាតើការឈឺក្បាលមានច្រើនប៉ុណ្ណាក្នុងមួយខែៗដែលពួកគេមាន។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ៣១%នៃអ្នកចូលរួមមានការឈឺក្បាលប្រភេទសម្ពាធនេះ, ១៤%មានការឈឺក្បាលប្រកាំង, ១១%មានការឈឺក្បាលប្រកាំងបើធៀបទៅនឹងការឈឺក្បាលដោយសារសម្ពាធ និង១៧%មានការឈឺក្បាលដែលមិនអាចធ្វើចំណាត់ថ្នាក់បាន។
ដើម្បីប្រាកដថាស្ត្រេស គឺមិនខុសនោះ, ក្រុមអ្នកស្រាវជ្រាវបានមើលពីកត្តាដទៃទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺក្បាលដែលរួមមាន ការផឹកស្រា, ការជក់បារី និងការប្រើថ្នាំដើម្បីបំបាត់ការឈឺក្បាលជាញឹកញាប់។
អ្នកឯកទេសមួយរូបដែលមិនត្រូវបានទាក់ទងជាមួយនឹងការស្រាវជ្រាវនេះបាននិយាយថា វាបានបង្ហាញពីជំនឿថា ស្ត្រេសរ៉ាំរ៉ៃគឺជាមូលហេតុចម្បងនៃគ្រប់ប្រភេទនៃការឈឺក្បាលទាំងអស់ទាំងមនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់។
វេជ្ជបណ្ឌិត ស៊ូហ៊េល ណាចា (Souhel Najjar) ដែលមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Staten Island បាននិយាយថា ការឈឺក្បាលរ៉ាំរ៉ៃដែលពិបាកនឹងគ្រប់គ្រង បង្ហាញថាជាបញ្ហាសុខភាពចម្បងដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប៉ះពាល់ទៅនឹងគុណភាពនៃជីវិត, ក៏ដូចជាសេដ្ឋកិច្ច និងសង្គមផងដែរ។
Najjar បាននិយាយថា ការស្រាវជ្រាវនេះ គឺសំខាន់ និងបានបង្ហាញថា ការកំនត់ពីប្រភពនៃស្ត្រេសរ៉ាំរ៉ៃ និងការប្រើប្រាស់យុទ្ធសាស្ត្រនានាដើម្បីបំបាត់ស្ត្រេស ដែលរួមមាន ការតាំងសមាធិ, ការធ្វើលំហាត់ប្រាណដោយដកដង្ហើមវែងៗ និងបច្ចេកទេសបន្ធូរសាច់ដុំជាដើម អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្ថយភាពញឹកញាប់នៃគ្រប់ប្រភេទទាំងអស់នៃការឈឺក្បាល ជាពិសេសការឈឺក្បាលដោយសារសម្ពាធនេះ៕