អ្នកប្រហែលជាពុំធ្លាប់គិតដល់ទេថា ផ្លែឪឡឹក មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍យ៉ាងវិសេសវិសាលចំពោះសុខភាព ដែលវាអាចជួយអ្នកក្នុងការទប់ស្កាត់ពី ការកើតជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។
ផ្លែឪឡឹកផ្ទុកជាតិទឹករហូតដល់ទៅ ៩២ភាគរយ។ ប្រសិនបើអ្នកច្របាច់កៀបយកទឹកពីផ្លែឪឡឹកមួយផ្លែនោះ អ្នកនឹងទទួលបានវីតាមីនC , វីតាមីនA និងជាតិប៉ូតាស្យូមយ៉ាងគ្រប់គ្រាន់។ លើសពីនេះទៅទៀត នៅក្នុងផ្លែឪឡឹក មានទាំងជាតិអាស៊ីតអាមីន (Acid Amin) ដែលជួយសម្រួលដល់ការបន្ទោរបង់បានយ៉ាងងាយស្រួលបំផុត។
អ្នកវិទ្យាសាស្ត្រ បានអះអាងថា សារជាតិការ៉ូទីន (Carotenoid) ដែលមាននៅក្នុងផ្លែឪឡឹកនោះ ពិតជាមាន ប្រសិទ្ធភាព ក្នុងការទប់ស្កាត់ប្រឆាំងនឹងជំងឺមហារីកសុដន់ ព្រមទាំងបញ្ហាជំងឺមហារីកទាំងឡាយ នៅក្នុងប្រព័ន្ធរំលាយអាហារ បានយ៉ាងល្អថែមទៀតផង៕