សូមចាប់ផ្តើមជាមួយនឹងអាហារពេលព្រឹកដែលល្អៗ ដែលទំលាប់ទាំងនេះ មានសារៈសំខាន់បំផុត ជាពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ ការបរិភោគអាហារពេលព្រឹកត្រឹមត្រូវ អាចជួយឲ្យអ្នកសម្រកទម្ងន់ និងអាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងអាំងស៊ុយលីន។
ខាងក្រោមនេះ គឺជាជម្រើសអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១.ស៊ុត៖ មនុស្សដែលមានជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់ចំពោះជំងឺបេះដូង, ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានស៊ុត អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលបានយ៉ាងល្អប្រសើរជាងមុន។
២.អាហារដែលធ្វើពីស្រូវ៖ ជាអាហារអាហារពេលព្រឹកអស្ចារ្យបំផុត ម្យ៉ាងវិញទៀត វាអាចជួយកាត់បន្ថយអាំងស៊ុយលីននៅក្នុងខ្លួន និងគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។
៣.ផ្លែបឺរ៖ វាមានជាតិខ្លាញ់ទាប ដែលមិនបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម។
៤.ទឹកដោះគោយ៉ាអួ៖ ទឹកដោះគោយ៉ាអួ មានប្រូតេអ៊ីនច្រើន និងជាតិស្ករតិចជាងទឹកដោះគោធម្មតា ដែលជាជម្រើសល្អសម្រាប់មនុស្សដែលមានជំងឺទឹកនោមផ្អែម។
៥.គ្រាប់ធញ្ញជាតិ៖ វាជួយក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។
៦.ឈីស៖ គឺជាជម្រើសដ៏ល្អមួយផ្សេងទៀត ហើយយើងក៏អាចប្រើប្រាស់ជាមួយទឹកដោះគោយ៉ាអួ ដើម្បីបង្កើតអាហារដែលមានតុល្យភាពបន្ថែមទៀត៕