ជំងឺមហារីកស្បែក គឺជាទម្រង់ទូទៅបំផុតនៃជំងឺមហារីកនៅសហរដ្ឋអាមេរិក។ ដូច្នេះ វាពិតជាសំខាន់ ដើម្បីដឹងថាអ្វីដែលស្បែករបស់អ្នកមើលទៅធម្មតា ហើយអ្វីមិនធម្មតា? ខាងក្រោមនេះ ជារោគសញ្ញាខ្លះៗ នៃជំងឺមហារីកស្បែកដែលអ្នកគួរដឹង៖
១.ការប្រែប្រួលលើប្រជ្រុយស្បែក ដូចជាការផ្លាស់ប្តូររាង សម្បុរ ឬទំហំ
២.មានអាការៈឡើងក្រហមញឹកញាប់ ក្រហមមុខ និងក
៣.ជំងឺខាន់លឿង (ស្បែក និងភ្នែក ប្រែទៅជាលឿង)
៤.ដំបៅស្បែកដែលមិនងាយជាសះស្បើយ
៥.ការប្រែប្រួលទៅនឹងព្រះអាទិត្យ
៦.ដុំតូចនៅលើស្បែក ដែលមើលទៅរលូន ភ្លឺចាំង និងដូចក្រមួន (ឡើងក្រហម ឬ ក្រហមត្នោត)
៧.មានការកើតប្រជ្រុយថី្មនៅលើស្បែក
៨.ស្បែកឡើងក្រហម៕