សុខភាពភ្នែករបស់យើងពឹងផ្អែកទៅលើសមាសធាតុផ្សេងៗគ្នាជាច្រើននៃរបៀបរស់នៅ និងពន្ធុវិទ្យារបស់យើង។ ផ្នែកខ្លះស្ថិតនៅខាងក្រៅការគ្រប់គ្រងរបស់យើង។ ហើយផ្នែកផ្សេងទៀតយើងមានឱកាសគ្រប់គ្រង និងកែលម្អដោយខ្លួនឯង។
វេជ្ជបណ្ឌិត Christine Joy, OD ដែលជាវេជ្ជបណ្ឌិតបណ្តាញ VSP មានប្រសាសន៍ថា “រឿងល្អបំផុត ដែលអ្នកអាចធ្វើបានសម្រាប់ចក្ខុវិស័យ និងសុខភាពភ្នែករបស់អ្នក ឱ្យមានភាពស្ថិតស្ថេរយូរអង្វែង គឺការបរិភោគអាហារមានបន្លែ និងផ្លែឈើ ដែលមានតុល្យភាព និងមានខ្លាញ់និងស្ករទាប” ។ ជាពិសេសវីតាមីន A, C, E និងស័ង្កសី មានអត្ថប្រយោជន៍ជាពិសេសចំពោះភ្នែករបស់អ្នក។ ខាងក្រោមនេះ ជាអាហារ៦ប្រភេទ ដែលជួយដល់សុខភាពភ្នែករបស់អ្នក៖
១.ស្លឹកបៃតង
បន្លែស្លឹកបៃតងចាស់ ដូចជាខាត់ណា មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជាសារជាតិ lutein និង zeaxanthin ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងពីរនេះ ត្រូវបានគេរកឃើញនៅក្នុងកំហាប់ខ្ពស់ ដែលជាមជ្ឈមណ្ឌលនៃរ៉េទីណា របស់អ្នកដែលទទួលខុសត្រូវចំពោះអ្វី ដែលអ្នកបានឃើញដោយផ្ទាល់នៅពីមុខអ្នក។
២.ការ៉ុត
ការបរិភោគការ៉ុតនឹងមិនធ្វើឱ្យអ្នកមើលឃើញភ្លាមៗទេ ប៉ុន្តែមានការពិតជាច្រើនចំពោះគំនិតដែលថាពួកគេអាចជួយការពារភ្នែករបស់អ្នក។ ហេតុអ្វី? ដោយសារតែការ៉ុតមានផ្ទុកនូវវីតាមីន A ច្រើន ដែលជួយការពារផ្ទៃភ្នែក និងចាំបាច់សម្រាប់ការប្រឆាំងនឹងភាពស្ងួតនៅក្នុងភ្នែក និងរក្សាការមើលឃើញឱ្យនៅល្អ។ វីតាមីន A ក៏ដើរតួក្នុងការកាត់បន្ថយហានិភ័យនៃការបាត់បង់ការមើលឃើញ ពីការចុះខ្សោយនៃភ្នែក និងជំងឺភ្នែកឡើងបាយ។
៣.ម្ទេសហាវ៉ៃ
ទោះបីជាម្ទេសកណ្ដឹង (ខ្មែរយើងតែងហៅថា ម្ទេសហាវ៉ៃ) អាចរកបានពេញមួយឆ្នាំក៏ដោយ ប៉ុន្តែរដូវកាលកំពូលរបស់ពួកគេគឺខែកញ្ញាដល់ខែតុលា។ ម្ទេសដែលមានពណ៌ភ្លឺថ្លាទាំងនេះជួយធ្វើឱ្យផ្ទៃភ្នែកមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។ គ្រាន់តែម្ទេសមួយពែងផ្តល់នូវ ១០០ ភាគរយ (!) នៃតម្លៃប្រចាំថ្ងៃដែលត្រូវបានណែនាំនៃវីតាមីន A និង C។ លើសពីនេះទៅទៀត ម្ទេសកណ្ដឹង គ្មានជាតិខ្លាញ់ កាឡូរីទាប និងផ្ទុកជាតិសរសៃ ៣ ក្រាមក្នុងមួយពែង។
៤.ល្ពៅ
ល្ពៅនៅខែកញ្ញា ដល់ខែវិច្ឆិកាល្ពៅ គឺជាអាហារដែលផ្ទុកនូវសារធាតុចិញ្ចឹម ជួយសុខភាពភ្នែករួមមានវីតាមីន A, C និង E, ស័ង្កសី, ជាតិសរសៃ, សារជាតិ lutein និង Zeaxanthin ។ មីក្រូសារជាតិទាំងនេះ ជួយប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយនៃភ្នែក ដែលទាក់ទងនឹងអាយុ, រោគសញ្ញាភ្នែកស្ងួត និងជំងឺភ្នែកឡើងបាយ។
៥.សាច់មាន់តួកគី
សាច់មាន់ទួរគី គឺល្អសម្រាប់ភ្នែករបស់អ្នក។ ប្រូតេអ៊ីននេះ ផ្ទុកទៅដោយជាតិស័ង្កសី និង វីតាមីនដែលមានផ្ទុកក្នុងសាច់ ហៅថា B-Vitamin ដែលអាចជួយការពារជំងឺភ្នែកឡើងបាយ។
៦. Butternut Squash
Butternut Squash សំបូរទៅដោយសារជាតិ lutein និង zeaxanthin វីតាមីន C វីតាមីន E ស័ង្កសីនិងអូមេហ្គា ៣ ។ អាហារដែលសំបូរទៅដោយអូមេហ្គា ៣ អាចជួយការពារសរសៃឈាមតូចៗនៅក្នុងភ្នែក និងជួយដល់អ្នកដែលមានរោគសញ្ញាភ្នែកស្ងួត។ ហើយអាហារដែលផ្ទុកដោយស័ង្កសីនេះ អាចជួយការពារជំងឺភ្នែកឡើងបាយបាន៕