មិនបាច់ចំណាយប្រាក់អស់ច្រើនក៏អ្នកអាចទទួលបានសម្រស់ស្រស់ស្អាតដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ចេកទុំរក្សាសម្រស់ ៖
១. រូបមន្តសម្រាប់ដោះស្រាយបញ្ហាស្បែកមុខខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបចេកទុំដែលកិនម៉ដ្ឋលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី១០ ទៅ ១៥ នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរលាយជាមួយម្សៅធញ្ញជាតិម៉ដ្ឋបន្តិច។
២. សម្រាប់កម្ចាត់មុនក្បាលខ្មៅ
អ្វីដែលអ្នកត្រូវ គឺលាយចេកទុំដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗលើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៣. រូបមន្តជួយឱ្យស្បែកភ្លឺរលោង
លាយយ៉ាអួរសុទ្ធក្នុងបរិមាណស្មើគ្នាចេកទុំដែលកិនម៉ដ្ឋ។ លាបល្បាយនេះលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលប្រហែល ២០ នាទីសឹមលាងស្អាតចេញ។
៤. រូបមន្តបន្ថយស្នាមសំលាក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំដែលកិនម៉ដ្ឋបន្តិចជាមួយទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ ដំណក់។ លាបផ្ដិតល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៥. រូបមន្តគ្រប់គ្រងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំបន្តិចជាមួយម្សៅរមៀតនិងចេកទុំដែលកិនម៉ដ្ឋ។ លាបល្បាយលើមុននិងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៦. សម្រាប់ពន្យារភាពចាស់តាមវ័យនៃស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំជោរ ១ ផ្លែឱ្យម៉ដ្ឋរួចលាយជាមួយយ៉ាអួរបន្តិច សឹមលាបលើស្បែកដែលងាយនឹងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។
៧. សម្រាប់ដោះស្រាយបញ្ហាស្បែកឡើងរឹងគ្រើម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយចេកទុំជោរដែលកិចម៉ដ្ឋ ១ ផ្លែជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើក្បាលជង្គង់ កែងដៃ ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដែលស្បែកឡើងរឹងហើយគ្រើមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ៕