អ្វីជាជំងឺមហារីកទ្វារមាស?
ជាទូទៅមហារីកកើតឡើងដោយសារការមានបំរែបំរួលហ្សែន ដែលកោសិកាធម្មតាវិវត្តទៅជាកោសិកាមហារីកដោយលូតលាស់ និងបំបែកកូនចៅយ៉ាងឆាប់រហ័ស។ កោសិកា និងកូនចៅរបស់វានឹងបន្តរស់នៅពេលដែលកោសិកាធម្មតាផ្សេងទៀតងាប់ ហើយប្រមូលផ្តុំគ្នាក្លាយជាដុំសាច់។ កោសិកាទាំងនេះបំផ្លាញកោសិកាដែលនៅជុំវិញហើយរាលដាលទៅសរីរាង្គផ្សេងទៀត។
អ្វីជាកត្តាប្រឈមនៃជំងឺមហារីកទ្វារមាស?
ខាងក្រោមនេះ ជាអ្វីដែលអ្នកអាចនឹងកើតមានវា៖
-វ័យ៖ ជំងឺនេះអាចកើតមានគ្រប់វ័យ ប៉ុន្តែជាមធ្យមសម្រាប់ការធ្វើរោគវិនិច្ឆ័យ គឺនៅអាយុ ៦៥ ឆ្នាំ។
-អ្នកប៉ះពាល់នឹងវីរុស HPV (human papillomavirus)៖ វីរុស HPV គឺជាមេរោគឆ្លងតាមការរួមភេទ ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនក្នុងនោះមានមហារីកទ្វារមាស និងជំងឺមហារីកមាត់ស្បូនផងដែរ។
-អ្នកផ្ទុកមេរោគអេដស៍ (HIV)
-អ្នកធ្លាប់មានប្រវត្តិកើតជំងឺមហារីកទ្វារមាសពីមុន
-អ្នកមានបញ្ហាស្បែក ដែលទាក់ទងនឹងទ្វារមាស។
រោគសញ្ញាជំងឺមហារីកទ្វារមាសមានអ្វីខ្លះ?
-ឈឺនៅតំបន់ទ្វារមាស ឬឈឺចាប់អំឡុងពេលរួមភេទ ឬពេលបត់ជើងតូច
-រមាស់មានរយៈពេលយូរនៅតំបន់ទ្វារមាស
-ឡើងក្រាស់ ឬដុំពកនៅបបេរទ្វារមាស
-ស្បែកប្រែប្រួលពណ៌
-មានឈាម ឬការធ្លាក់ស ដែលមិនទាក់ទងនឹងការមករដូវធម្មតា៕