ចំពោះមូលហេតុបង្ករោគនៃ ជំងឺមហារីកបំពង់ក គឺកើតឡើងដោយប្រភេទមេរោគម្យ៉ាង មានឈ្មោះថា Epstein Barr Virus (EBV)។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ជួនកាលជំងឺនេះ ក៏អាចជាប់ទាក់ទងនឹងប្រភេទមេរោគម្យ៉ាងទៀតត្រូវបានគេហៅថា HIV16។
ដោយឡែក ក្រៅពីមេរោគសំខាន់ពីរនេះ ក៏នៅមានមូលហេតុមួយចំនួនទៀត ដែលសុទ្ធតែជះឥទ្ធិពលដល់ការកើត មានជំងឺមហារីកបំពង់កនេះ ដូចជាទម្លាប់នៃការទទួលទានសាច់ច្រើន ប្រភេទត្រីប្រឡាក់ ត្រីងៀត វត្ថុផ្អាប់ អាហារហិរជាដើម។
ពាក់ព័ន្ធនឹង ការរស់នៅ ក្នុងមជ្ឈដ្ឋានតំបន់មួយចំនួនដូចជាអាហ្វ្រិក ចិនខាងត្បូង និង ហ្សែន ក៏ជាកត្តាមួយនៃកើតជំងឺនេះដែរ។ប៉ុន្តែ អ្វីដែលចម្លែក និងពិសេសនោះគឺ ការពិសាស្រា ឬជក់បារី មិនបណ្តាលឱ្យអ្នកកើតជំងឺមហារីកបំពង់ក ដូចជាប្រភេទជំងឺមហារីកដទៃឡើយ៕