ទោះបីជាមនុស្សភាគច្រើន ដែលកើតជំងឺមហារីកសួត គឺជាអ្នកធ្លាប់ជក់បារីក្ដី វាក៏អាចកើតទៅលើអ្នកដែលមិនជក់បារីផងដែរ។ ជាក់ស្ដែង ជារួមមនុស្ស ១០% (ស្ត្រី ២០%) ដែលកើតជំងឺមហារីកសួត មិនដែលជក់បារីសោះក្នុងមួយជីវិតរបស់ពួកគេ។
ជំងឺមហារីកសួត ជាជំងឺឱកាសនិយមដូចគ្នាមួយ ។ ស្ទើរតែពាក់កណ្ដាលនៃករណីមហារីកសួត កើតមានទៅលើស្ត្រី និង ចំនួនស្ត្រីស្លាប់ដោយសារមហារីកសួត មានច្រើនជាង ជំងឺមហារីកផ្សេងៗ។
វិធីល្អបំផុត ដើម្បីកាត់បន្ថយការឆ្លងជំងឺ មហារីកសួត គឺ ត្រូវជៀសវាង ឬ ឈប់ជក់បារី និង ត្រូវកាត់បន្ថយពេលវេលា ដែលត្រូវនៅក្នុងកន្លែងដែលអនុញ្ញាតឲ្យជក់បារី ។ ការទទួលទានអាហារផ្ដល់ផលល្អដល់សុខភាព និង ការហាត់ប្រាណទៀងទាត់ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺនេះផងដែរ។
ជំងឺមហារីកសួត កើតច្រើនទៅលើ មនុស្សដែលមានវ័យចាប់ពី ៦០ ឆ្នាំឡើង ប៉ុន្តែវាពិតជាកើតមានទៅលើមនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ ផងដែរ (ចំនួន ៦,២ % ក្នុងចំណោមករណីទាំងអស់) ហើយជាទូទៅករណីទាំងនេះ ត្រូវបានតាមដាននៅដំណាក់កាលបន្ទាប់។
លក្ខខណ្ឌ អាយុមិនអាចកំណត់បានថាតើ អាចព្យាបាលជំងឺមហារីកសួតបាន ឬ មិនបាននោះទេ ។ ជាក់ស្ដែង រូបរាងដែលមើលទៅនៅក្មេង តែងអាចទទួលបានការព្យាបាលដោយទទួលទានថ្នាំ ដោយគ្មានផលប៉ះពាល់ដល់សុខភាព រួមទាំងមនុស្សដែលមានវ័យក្មេងជាងផងដែរ ហើយក្រោយពេលវះកាត់ ស្ថានភាពរស់នៅនៃមនុស្សទាំងនេះ គឺមានភាពដូចគ្នា៕