ក្រូចថ្លុងពុំត្រឹមតែសម្បូរជាតិសរសៃរលាយ តែនៅរំញោចភាពឆ្ងាញ់ និងមានប្រសិទ្ធភាពដុតបំផ្លាញជាតិខ្លាញ់, បញ្ចុះទម្ងន់, ទប់ស្កាត់ និងព្យាបាលជំងឺទឹកនោមផ្អែម ។
ក្រូចថ្លុងជាផ្លែឈើមួយ ក្នុងចំណោមផ្លែឈើសម្បូរវីតាមីន C និង A និងផ្ទុកកាឡូរីយ៉ាងតិច ។ ដោយគ្រាន់តែបរិភោគកន្លះផ្លែ គឺអ្នកបានទទួលគ្រប់ ៧៨% តម្រូវការវីតាមីន C ប្រចាំថ្ងៃ សម្រាប់សរីរាង្គ ។
តាមវេជ្ជសាស្ត្រទំនើប, ទឹកក្រូចថ្លុងមានសមាសធាតុស្រដៀងនឹងអាំងស៊ុយលីន, ជួយបញ្ចុះជាតិស្ករក្នុងឈាម បញ្ចុះសម្ពាធឈាម ។ ការពិសោធន៍បញ្ចុះទម្ងន់ និងបង្ការប្រឆាំងជំងឺទឹកនោមផ្អែម ។
ពួកអ្នកវិទ្យាសាស្ត្រអ៊ិស្រាអែល និងអាមេរិក ឲ្យដឹងថា បរិភោគក្រូចថ្លុងអាចជួយព្យាបាលជំងឺទឹកនោមផ្អែម ។ នោះគឺអាស្រ័យដោយសារជាតិ naringenin ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយ មានក្នុងក្រូចថ្លុង អាចជួយថ្លើមដុតបំផ្លាញបរិមាណខ្លាញ់លើស,ទន្ទឹមនោះ គ្រប់គ្រងបានបរិមាណស្ករក្នុងឈាម ។
.បរិភោគក្រូចថ្លុងដូចម្តេចឲ្យត្រឹមត្រូវ?
អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគ៣ដង ប្រហាក់ប្រហែលនឹងក្រូចថ្លុង១ផ្លែក្នុង១ថ្ងៃ ។ ប្រសិទ្ធភាពនឹងកើនឡើង ប្រសិនបរិភោគទាំងសាច់ក្រូចថ្លុង ៕