ចំពោះអ្នកជំងឺស្ត្រូក រៀងរាល់១នាទី កន្លងផុត នឹងមានបន្ថែមជិត ២ លាន កោសិកាសរសៃប្រសាទត្រូវងាប់ ។ គ្រប់គ្នាត្រូវរត់ប្រណាំងជាមួយពេលវេលា ដើម្បីសង្គ្រោះកោសិកាខួរក្បាល ព្រោះ «បាត់បង់ពេលវេលា គឺបាត់បង់ខួរក្បាល» ហើយហានិភ័យស្លាប់ខ្ពស់ ។
សមាគមស្ត្រូកពិភពលោក ប៉ាន់ស្មានថា ក្នុងចំណោមមនុស្ស ៦ នាក់ នឹងមានម្នាក់ត្រូវស្ត្រូក ។ ស្ត្រូកអាចកើតឡើងចៃដន្យ ចំពោះគ្រប់គ្នា មិនបែងចែកវ័យ, ភេទ, មុខរបរ និងស្ថានភាពសុខភាព ។
តាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) សរុបពេលវេលាពីពេលអ្នកត្រូវស្ត្រូក ត្រូវបាននាំដល់មន្ទីរពេទ្យដល់ពេលបញ្ចប់កិច្ចការគ្រប់យ៉ាង និងចាក់ថ្នាំរំលាយដុំឈាម ត្រូវសម្រេចក្រោម ៦០ នាទី ។
«អ្នកជំងឺស្ត្រូក ត្រូវបានដឹងយ៉ាងឆាប់ និងនាំដល់មន្ទីរពេទ្យទាន់ពេលនោះ ទើបអាចសង្គ្រោះ ប្រសិទ្ធភាព ។ ថ្នាំរំលាយដុំឈាមប្រើបានតែក្នុងរង្វង់ ៤,៥ ម៉ោង ហើយអន្តរាគមន៍យកដុំឈាម ក៏តែម្តងរង្វង់ ៦ ម៉ោង ចាប់ពីពេលជំងឺកើតឡើង», អ្នកជំនាញការទូន្មាន ។
អាស្រ័យហេតុនេះ វេជ្ជណ្ឌិតព្រមានអំពីទស្សនៈខុសឆ្គងមួយចំនួន ពេលសង្គ្រោះអ្នកជំងឺស្ត្រូក ត្រូវចៀសវាង : ការច្របាច់ឈាមនៅចុងម្រាមដៃ ត្រចៀក, ចុចជិពចរ, ចាក់ម្ជុលវិទ្យាសាស្ត្រ… វិធានការទាំងនេះ សុទ្ធតែគ្មានប្រសិទ្ធភាព ដោយបែរជាធ្វើឲ្យបាត់ «ពេលវេលាមាស», ដល់ពេលនាំអ្នកជំងឺដល់មន្ទីរពេទ្យ នោះភាគច្រើនបានហួសពេល ៕