កាល់ស្យូម និងផូស្វាតជាសារធាតុរ៉ែដែលសំខាន់ក្នុងការផ្តល់អោយឆ្អឹងមានការលូតលាស់ល្អ។ ឆ្អឹងរបស់អ្នកប្រើប្រាស់សារធាតុទាំងនេះក្នុងការបង្កើតឆ្អឹងរបស់អ្នកនៅពេលដែលអ្នកកំពុងរីកលូតលាស់។ប្រសិនបើអ្នកមិនទទួលបានគ្រប់គ្រាន់នៃកាល់ស្យូមពីចំនីអាហាររបស់អ្នក ឬប្រសិនបើខ្លួនរបស់អ្នកមិនបានស្រូបគ្រប់គ្រាន់នូវកាល់ស្យូមដែលបានពីចំណីរអាហារនោះទេ,ជាលិកាឆ្អឹងរបស់អ្នកអាចនឹងប៉ះពាល់។
ដង់ស៊ីតេឆ្អឹងសំដៅទៅរកថាតើមានកាល់ស្យូម និងប្រភេទនៃសារធាតុរ៉ែផ្សេងទៀតប៉ុន្មានដែលមានវត្តមាននៅក្នុងឆ្អឹងរបស់អ្នក។ វាមានកំរិតខ្ពស់បំផុតនៅចន្លោះអាយុពី២៥ទៅ៣៥ឆ្នាំ, ហើយវានឹងថយចុះទៅវិញនៅពេលអ្នកចាស់ជាងនេះ។ ទាំងនេះអោយលទ្ធផលទៅជាឆ្អឹងស្រួយ, ឆ្អឹងផុយដែលនាំអោយងាយស្រួលនឹងបាក់ ទោះបីជាគ្មានគ្រោះថ្នាក់អ្វីក៏ដោយ។ ទោះអ្នកមានវ័យណាក៏ដោយ, ខ្លួនរបស់អ្នកនៅតែត្រូវការកាល់ស្យូមដើម្បីរក្សាកំហាប់នៃឆ្អឹងរបស់អ្នក និងដើម្បីអោយមានភាពរឹងមាំ។
ចូរអ្នកទទួលកាល់ស្យូមយ៉ាងតិច១២០០មីលីក្រាមក្នុងមួយថ្ងៃ និង៨០ទៅ១០០០ខ្នាតអន្តរជាតិនៃវីតាមីន D។ វីតាមីន Dជួយឆ្អឹងរបស់អ្នកអោយស្រូបកាល់ស្យូម។ គ្រូពេទ្យអាចណែនាំអោយអ្នកបន្ថែមនូវកាល់ស្យូម និងវីតាមីន Dដែលអ្នកត្រូវការ។
ចូរបរិភោគអាហារដែលផ្តល់កាល់ស្យូម, វីតាមីន D និងប្រូតេអ៊ីនគ្រប់គ្រាន់។ ទោះបីជាចំណីរអាហារទាំងនេះមិនបញ្ឈប់ការថយចុះនៃឆ្អឹងទាំងស្រុងក្តី, វានឹងធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់នៃសារធាតុមួយចំនួនដែលចាំបាច់សម្រាប់ឆ្អឹង។
ចំនីអាហារដែលមានជាតិកាល់ស្យូមខ្ពស់រួមមាន ប្រហុកឈីស, ការ៉េម,បន្លែបៃតង ដូចជាស្ពីណាចជាដើម, ទឹកដោះគោដែលមានជាតិខ្លាញ់ទាប, ត្រីសាលម៉ុង, ត្រីសាឌីន, តៅហ៊ូ, និងទឹកដោះគោជូរ ៕