តាមការស្រាវជ្រាវ បង្ហាញថា សុខភាពមាត់ធ្មេញខ្សោយ អាចធ្វើឲ្យកើនហានិភ័យកើតមហារីកថ្លើម ។ ពួកអ្នកជំនាញការអះអាងថា ស្ថានភាពសុខភាពមាត់ធ្មេញ មានពាក់ព័ន្ធជិតស្និទ្ធជាមួយជំងឺមួយចំនួន រួមមាន មហារីកថ្លើម, ពោះវៀន, ក្រពេញលំពែង…. ។ល។
ដើម្បីបញ្ជាក់ទំនាក់ទំនងនេះ ក្រុមអ្នកស្រាវជ្រាវបានតាមដានលើមនុស្ស ៤៦៩.៦២៨ នាក់ ក្នុងរយៈពេលមធ្យម ៦ ឆ្នាំ ។ លទ្ធផលមានមនុស្ស ៤០៦៩ នាក់ កើតមហារីកផ្លូវរំលាយអាហារ។ ហើយ ១៣% ក្នុងចំណោមអ្នកជំងឺត្រូវបានរកឃើញមានសុខភាពមាត់ធ្មេញខ្សោយ ។
ដំណើរការប្រែប្រួលជីវសាស្ត្រ ដោយសារសុខភាពមាត់ធ្មេញញខ្សោយ នៅអាចពាក់ព័ន្ធខ្លាំងក្លាដល់ហានិភ័យកើតមហារីកថ្លើម ដោយសារឥទ្ធិពលគួបផ្សំរវាងប្រព័ន្ធអតិសុខុមប្រាណដ៏គ្រោះថ្នាក់មានច្រើននៅក្នុងមាត់ និងបាក់តេរីអតិសុខុមប្រាណដ៏គ្រោះថ្នាក់មានច្រើននៅក្នុងមាត់ និងបាក់តេរីអាក្រក់ក្នុងផ្លូវពោះវៀន ជំរុញការរីកលូតលាស់នៃជំងឺ ធ្វើឲ្យថ្លើមត្រូវរបួស៕