ប្រសិនបើអ្នកជាមនុស្សចូលចិត្តបរិភោគសូកូឡា នោះមានរឿងមួយដែលអ្នកគួរដឹងៈ មានតែសូកូឡាមួយចំនួនប៉ុណ្ណោះ ទើបល្អពិតប្រាកដសម្រាប់សុខភាព, ពិសេសគឺសុខភាពសរសៃឈាមបេះដូង ។
.អ្វីដែលអ្នកត្រូវដឹង៖
ដំបូង, សូកូឡាត្រូវបានដាក់ក្នុងប្រអប់ដ៏ស្រស់ស្អាតចងលំអដោយខ្សែបូ ជាមួយនឹងរូបរាងផ្សេងៗគ្នាច្រើន តែជាប្រភេទសូកូឡាសម្រាប់បរិភោគឲ្យឆ្ងាញ់មាត់ ដោយមិនជួយជាប្រយោជន៍អ្វីចំពោះសុខភាព ។ សូកូឡាប្រភេទនេះ ត្រូវបានបន្ថែមយ៉ាងច្រើននូវស្ករ និងកាឡូរី ។
ជំនួសមកវិញ អ្នកគួរស្វែងរកសូកូឡាសុទ្ធ ធ្វើពីគ្រាប់កាកាវដែលមានផ្ទុកសារជាតិ flavanol ប្រឆាំងអុកស៊ីតកម្ម ទើបមានប្រសិទ្ធភាពការពារសរសៃឈាមរបស់អ្នក, បញ្ចៀសជំងឺបេះដូង និងរក្សាចលនាឈាមរត់ល្អបំផុត ។
កាកាវខ្មៅ មានអត្រាកាកាវខ្ពស់ជាង និងមិនផ្ទុកស្ករ។ វាជាប្រភព polyphenol ដ៏អស្ចារ្យ។ សូកូឡាខ្មៅមួយបន្ទះ ទម្ងន់ 42g គឺមានផ្ទុក 950mg សារជាតិប្រឆាំងអុកស៊ីតកម្ម។ ក្នុងពេលសូកូឡាទឹកដោះគោទម្ងន់ប៉ុនគ្នា ផ្គត់ផ្គង់តែ 400g។ ចំណែកឯសូកូឡាស នោះពុំមានសារជាតិប្រឆាំងអុកស៊ីតកម្មឡើយ ។
អ្នកគួរជ្រើសយកសូកូឡាមានផ្ទុកតិចបំផុត 70% កាកាវ, បន្ទាប់ពីបានទម្លាប់សន្សឹមៗ នឹងរស់ជាតិល្វីងរបស់វា នោះ ចូរបង្កើនដល់ ៨៥% ឬ ៩០% កាកាវ ។
.កុំបរិភោគច្រើនពេក៖
ការស្រាវជ្រាវបង្ហាញថា មនុស្សវ័យកណ្តាលបរិភោគសូកូឡាខ្មៅ 100g ក្នុង១ថ្ងៃ មានអត្រាកើតជំងឺបេះដូងទាបជាង ប្រៀបនឹងអ្នកមិនបរិភោគ តែនេះជាបរិមាណច្រើនពេក ដែលអាចបណ្តាលឲ្យឡើងទម្ងន់។ ដូច្នេះហើយ អ្នកជំនាញ បានទូន្មានថាគួរបរិភោគប្រមាណ 28g ជាបរិមាណសមស្របបំផុត ៕