ការឈឺចាប់ដែលស្ថិតនៅតំបន់ករគឺជាបញ្ហាសុខភាពមួយដែលកើតឡើងជាញឹកញាប់។ ការឈឺករអាចកើតឡើងដោយសារតែជំងឺមួយចំនួន ហើយក៏អាចទាក់ទងនឹងជាលិកាជាច្រើនក្នុងករបានដែរ។ បញ្ហាញឹកញាប់ជាច្រើនដែលអាចធ្វើឲ្យឈឺករមានដូចជា ជំងឺខូចទ្រនាប់ឆ្អឹងកងករ គ្រិចករ របួសនៅករ ក្លននៅឆ្អឹងកងករ ឬការគៀបសរសៃប្រសាទនៅករ។
ការឈឺនៅករក៏អាចកើតចេញពីការបង្ករោគជាច្រើនដែរដូចជា ការបង្ករោគដោយវីរុសនៅបំពង់ករដែលនាំឲ្យហើមកូនកណ្តុរ និងឈឺនៅករដែរ។ ការឈឺករអាចកើតចេញពីការបង្ករោគដ៏កម្រដូចជា ជំងឺរបេងនៅករ ការបង្ករោគនៅឆ្អឹងកងករ ការរលាកទ្រនាប់ឆ្អឹងកងករដោយសារតែមេរោគ និងការរលាកស្រោមខួរក្បាល (រឿងនេះច្រើនតែមានជាប់ទាក់ទងនឹងការរឹងករ)។
ការឈឺនៅករក៏អាចកើតចេញពីបញ្ហាដែលប៉ះពាល់ដល់សាច់ដុំនៅករដោយផ្ទាល់ដែឬដូចជា ការរលាកសាច់ដុំ និងការឈឺសាច់ដុំដោយសារតែសន្លាក់ខុសធម្មតា ព្រមទាំងការគេងខុសទំនងក៏ធ្វើឲ្យឈឺករបានដែរ។
កត្តាប្រឈមមុខសម្រាប់ការឈឺករមានដូចជា ការមានរបួសដែលកើតចេញពីការលេងកីឡា គ្រោះថ្នាក់ចរាចរណ៍ ការជិះសេះ ។ល៕