ភាពតានតឹង ឫ ស្ត្រេសរ៉ាំរ៉ៃ ដែលអូសបន្លាយ នឹងជះឥទ្ធិពលអសកម្មដល់សុខភាព ទាំងរាងកាយ និងស្មារតី ។ ក្នុងករណីមួយចំនួន វាអាចរំញោចការរីកចម្រើនរបស់ជំងឺរលាក និងសរសៃឈាមបេះដូង ។
.ហេតុអ្វីស្ត្រេសរ៉ាំរ៉ៃ អាចបង្កជាមហារីក?
ថ្មីៗនេះ ពួកអ្នកជំនាញការបានព្រមានថា ស្ត្រេសរ៉ាំរ៉ៃ ក៏អាចបង្កជាជំងឺមហារីក ។ ការស្រាវជ្រាវមុននេះបង្ហាញថា ក្នុងចំណោមជំងឺមហារីកមួយចំនួន ប្រសិនអ្នកជំងឺមានអារម្មណ៍ស្ត្រេស ឫតានតឹង ដែលបង្កើនល្បឿនរីកចម្រើនដុំសាច់មហារីក ហើយស្ថានភាពជំងឺកាន់តែអាក្រក់ទៅ ។
ភាពតានតឹងរ៉ាំរ៉ៃ និងខ្វាយខ្វល់ នឹងផលិតអ័រម៉ូនបង្កភាពតានតឹង, យូរៗទៅនឹងធ្វើឲ្យជះឥទ្ធិពលលដល់ការបំប្លែងសារជាតិ, DNA, បង្រួញតេឡេមែរ… ហើយការប្រែប្រួលទាំងនេះអាចនាំដល់ជំងឺមហារីក ។
ស្ត្រេសរ៉ាំរ៉ៃ ធ្វើឲ្យខ្សោយប្រព័ន្ធអង្គបដិបក្ខ, ប្រការនេះ ធ្វើឲ្យកោសិកាមហារីកបន្តរាលដាលពាសពេញរាងកាយដោយសារខ្វះរបងការពារធម្មជាតិ ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ្នកត្រូវផ្តាច់ចេញពីសង្គម មានហានិភ័យកើតមហារីកអូវែរ កើនឡើង ១,៥ ដង ប្រៀបនឹងមនុស្សធម្មតា។ អ្នកមានរោគសញ្ញាតានតឹងច្រើនក្រោយមានរបួស ក៏មានហានិភ័យកើតជំងឺដូចគ្នា។ ទន្ទឹមនឹងនេះដែរ ភាពតានតឹងក្នុងការងារមានលទ្ធភាពរួមចំណែកធ្វើឲ្យកើនហានិភ័យកើតមហារីកពោះវៀន, សួត ឬ បំពង់អាហារ ៕