ផ្លែជម្ពូ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវេជ្ជសាស្ត្របុរាណចិន តាំងពីរាប់លានឆ្នាំមកហើយ ។ តាមការស្រាវជ្រាវ ផ្លែជម្ពូមានលក្ខណៈពិសេសប្រឆាំងមេរោគ ប្រឆាំងដុំសាច់ និងប្រឆាំងមហារីក ។
ដើម្បីកំណត់លទ្ធភាពប្រឆាំងមហារីក ពិសេសគឺមហារីកឆ្អឹងរបស់ផ្លែជម្ពូ ពួកអ្នកស្រាវជ្រាវ បានពិសោធន៍ប្រើទឹកគៀបពីផ្លែជម្បូ ទៅលើកោសិកាមហារីកឆ្អឹងផ្សេងៗគ្នា ។
លទ្ធផលស្រាវជ្រាវបង្ហាញថា សារធាតុសកម្មផ្តាច់ចេញពីផ្លែជម្ពូ អាចទប់ស្កាត់ការរីកចម្រើនរបស់កោសិកាមហារីកឆ្អឹង។
ក្នុងវេជ្ជសាស្ត្របុរាណចិន ផ្លែជម្ពូត្រូវបានប្រើធ្វើថ្នាំបញ្ចុះកម្តៅ និងជាសារជាតិកម្ចាត់ជាតិពុល ។ ប៉ុន្តែ ក្នុងរាប់ពាន់ឆ្នាំ វាក៏ត្រូវបានប្រើប្រាស់ទូលំទូលាយក្នុងការព្យាបាលមហារីកទៀតផង៕