ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយសង្គ្រោះសុដន់អ្នកឲ្យស្អាតវិញក្រោយបំបៅទឹកដោះដល់កូន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែម៉ាស្សាចំនួន១០នាទីជារៀងរាល់ថ្ងៃ ដោយអ្នកអាចប្រើដៃរបស់អ្នកគូសជារង្វង់ជុំវិញសុដន់។ បន្ទាប់មក អ្នកអាចរុញសុដន់អ្នកពីក្រោមឡើងលើ ហើយរុញមកចំណុចកណ្តាល ហើយធ្វើការម៉ាស្សា។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យស្អាត ថែមទាំងធ្វើឲ្យសុដន់អ្នកមានសុខភាពល្អទៀតផង។
- អ្នកម្តាយគួរតែបរិភោគអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ជាពិសេស គឺប្រូតេអ៊ីនតែម្តង ព្រោះអាហារដែលមានសារធាតុទាំងនេះ អាចធ្វើឲ្យសុដន់អ្នកស្អាត ថែមទាំងអាចជួយឲ្យសុខភាពអ្នកឆាប់រឹងមាំវិញ។ ដូចនេះ អ្នកមិនគួរខ្លាចធាត់ ហើយមិនហ៊ានញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមច្រើនឡើយ៕