ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្វីដែលអ្នកញ៉ាំអាចប៉ះពាល់ដល់របៀបនៃការគេងរបស់អ្នក។អ្នកស្រាវជ្រាវបានរកឃើញថា សារជាតិចិញ្ចឹមមួយចំនួនអាចដើរតួក្នុងរយៈពេលនៃការគេងរបស់អ្នក។ ហើយវាក៏រាប់បញ្ចូលថា អ្នកដែលញ៉ាំអាហារនានា មានគំរូនៃការគេងល្អបំផុត។
ម៉ៃឃើល ហ្គ្រេនណឺរ (Michael Grandner) បាននិយាយថា ទោះបីជាមនុស្សជាច្រើនដឹងថា វាមានទំនាក់ទំនងរវាងអ្វីដែលយើងញ៉ាំ និងរបៀបដែលយើងគេងក៏ដោយ, ប៉ុន្តែវាមានការស្រាវជ្រាវតាមវិទ្យាសាស្ត្រជាច្រើនដែលបង្ហាញពីការផ្សារភ្ជាប់គ្នានេះ។ហ្គ្រេនណឺរបានសម្គាល់ថា ជាទូទៅ, យើងដឹងថា អ្នកដែលបង្ហាញពីការគេងបាន៧ ទៅ៨ម៉ោងក្នុងមួយយប់ៗហាក់ដូចជាមានសុខភាពល្អប្រសើរ។ ដូចនេះយើងសួរសំណួរទូទៅថា តើវាមានភាពខុសប្លែកគ្នាដែរឬទេចំពោះចំណីអាហារនៃអ្នកដែលគេងបានតិច, គេងបានច្រើន ឬគេងបានរយៈពេលធម្មតា?
ហ្គ្រេនណឺរបានរកឃើញថា អ្នកគេងបានតិច (ពី៥ ទៅ៦ម៉ោងក្នុងមួយយប់) បានញ៉ាំជាតិកាឡូរីច្រើន, បើធៀបទៅនឹងអ្នកគេងធម្មតា (៧ ទៅ៨ម៉ោងក្នុងមួយយប់), អ្នកគេងបានតិចខ្លាំង (តិចជាង៥ម៉ោងក្នុងមួយយប់) និងអ្នកគេងបានយូរ (លើសពី៩ម៉ោងក្នុងមួយយប់)។ដូចចំពោះការញ៉ាំអាហារ, អ្នកគេងធម្មតាបានញ៉ាំអាហារដែលប្លែកៗគ្នាជាច្រើន ហើយអ្នកគេងបានតិចបានញ៉ាំអាហារផ្សេងៗគ្នាតិច។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Appetite។
ការគេងតិចខ្លាំងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការញ៉ាំជាតិ lycopene (ដែលត្រូវបានរកឃើញនៅក្នុងផ្លែប៉េងប៉ោះ), ជាតិស្ករ និងផឹកទឹកតិច។ ការគេងតិចត្រូវបានផ្សារភ្ជាប់ទៅនឹងការញ៉ាំជាតិវីតាមីន C, ទឹក, seleniumតិច (ដែលត្រូវបានរកឃើញនៅក្នុងផ្លែដូង, សាច់ និងត្រី) និងញ៉ាំសារជាតិដែលរកឃើញនៅក្នុងបន្លែបៃតងច្រើន។ការគេងយូរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការញ៉ាំសារធាតុដែលរកឃើញនៅក្នុងសូកូឡា និងតែតិច, ជាតិកូលីន, ជាតិកាបូនអ៊ីដ្រាតតិច និងផឹកស្រាច្រើន។
ហ្គ្រេនណឺរបាននិយាយថា ជាសរុប, អ្នកដែលគេង៧ ទៅ៨ម៉ោងក្នុងមួយយប់មានការប្រែប្រួលចំពោះអាហាររបស់ពួកគេ បើធៀបទៅនឹងអ្នកដែលគេងបានតិច ឬច្រើននោះ។ យើងក៏បានរកឃើញថា ការគេងលឿន ឬយូរត្រូវបានផ្សារភ្ជាប់ទៅនឹងការញ៉ាំអាហារផ្សេងៗគ្នាតិច។ អ្វីដែលយើងនៅតែមិនដឹងគឺថាតើអ្នកផ្លាស់ប្តូរអាហារ នឹងប្រែប្រួលគម្រូនៃការគេងឬយ៉ាងណា។
ហ្គ្រេនណឺរបាននិយាយថា វានឹងជារឿងសំខាន់ដើម្បីបង្ហាញអំពីបញ្ហានេះដោយសារតែវាត្រូវបានគេដឹងថា រយៈពេលខ្លីនៃការគេងត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលសុខភាពខ្សោយ រួមមាន ការឡើងទម្ងន់ និងភាពធាត់, ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។គាត់បានបន្ថែមថា វាក៏ត្រូវបានគេដឹងថា អ្នកដែលគេងយូរពេកមានផលវិបាកនៃសុខភាពអវិជ្ជមាន៕