ការស្រាវជ្រាវមួយបានរកឃើញថា ជាង ៣១ ប្រភេទបាក់តេរីគ្រោះថ្នាក់ នៅក្នុងផ្ទះដាក់គ្រាប់បាល់ជ័រ នៅកន្លែងកម្សាន្តរបស់ក្មេង ក្នុងនោះមានទាំងពន្លកជំងឺបង្ករលាកស្រោមខួរ។
ពពួកបាក់តេរីទាំងនេះ ធ្វើឲ្យក្មេងលេងក្នុងនោះជួបគ្រប់ប្រភេទជំងឺ តាំងពីឆ្លងមេរោគប្លោកនោម ឆ្លងមេរោគស្បែក ឆ្លងផ្សិត ដល់ស្ថានភាពអាចបង្កការស្លាប់ដូចជាជំងឺផ្លូវដង្ហើម រលាកសួត ឆ្លងមេរោគឈាម រលាកស្រោមខួរ… ។
គ្រាប់បាល់នីមួយៗជាកន្លែងស្នាក់អាស្រ័យជាមធ្យមរបស់បាក់តេរី ១៧០.៨១៨ ក្បាល និងកោសិកាមេរោគផ្សេងៗជាច្រើនទៀត៕