ខ្លាចមហារីកមែនទេ?បើដូច្នេះសូមអានអត្ថបទនេះដែលនិយាយអំពីមហារីកលិង្គដែលជាតំបន់សំខាន់របស់មនុស្សប្រុស។
អ្នកអាចនឹងមានជំងឺមហារីកលិង្គ បើសិនជាអ្នករោគសញ្ញាមូួយ ចំនួននៅ លើលិង្គដូចខាងក្រោមនេះ។
• ការប្រែប្រួលកម្រាស់ ឬពណ៌របស់ស្បែកលិង្គ
• មានដុំនៅលើលិង្គ
• មានកន្ទួលរមាស់នៅលើលិង្គ ឬអាចជាដំបៅមិនជា
• មានដំុណាមួយដែលដុះលើលិង្គមើលទៅពណ៌ខៀវលាយត្នោត
• ទឹករំអិលចេញពីក្រោមស្បែកគ្របក្បាលលិង្គមានក្លិនស្អុយ
• ដំបៅនៅលើលិង្គដែលអាចហូរឈាម
• ហើមចុងលិង្គ
• មានដុំនៅក្រោមស្បែកនៅតំបន់ក្រលៀន
បុរសភាគច្រើនដែលមានអាការៈទាំងនេះគឺមិនមានជំងឺមហារីកលិង្គឡើយ។ ផ្ទុយទៅវិញ វាគឺជាការបង្ករោគ ឬប្រតិកម្មអាឡែហ្ស៊ីអីវិញទេ។ ទោះបីជាអ៊ីចឹងក៏ដោយ យកល្អគួរតែឲ្យគ្រូពេទ្យពិនិត្យភ្លាមនៅពេល អ្នកមានរោគសញ្ញាមិនធម្មតាកើតឡើង។ ការព្យាបាលទាន់ពេលគឺជារឿង ល្អបំផុត៕