ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកជក់បារីច្រើនហាក់ដូចជាងាយវិវត្តទៅជាជំងឺមហារីកប្លោកនោមដែលអាចអោយស្លាប់បានជាងអ្នកដែលជក់បារីតិច ឬមិនជក់បារីសោះ។ការជក់បារីគឺជាមូលហេតុមួយនៃមូលហេតុទូទៅបំផុតនៃជំងឺមហារីកប្លោកនោម ប៉ុន្តែវាមិនត្រូវបានស្គាល់ថាតើវាប៉ះពាល់ដល់ការវិវត្តនៃជំងឺយ៉ាងណានោះទេ។
នៅក្នុងការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានមើលទៅលើអ្នកជំងឺមហារីកប្លោកនោម២១២នាក់នៅក្នុងទីក្រុងកាលីហ្វញ៉ា។ អ្នកជំងឺដែលជក់បារីច្រើនហាក់ដូចជាងាយវិវត្តទៅជាជំងឺមហារីកប្លោកនោមដែលអាចអោយស្លាប់បានជាងអ្នកដែលជក់បារីតិច ឬអ្នកមិនដែលជក់បារីសោះ។
ការស្រាវជ្រាវក៏បានកំណត់ពីការផ្លាស់ប្តូរចំពោះប្រូតេអ៊ីនមួយចំនួដែលជារឿយៗមានវត្តមាននៅក្នុងជំងឺមហារីកប្លោកនោមដែលធ្ងន់នោះផងដែរ។ អ្នកជំងឺដែលផ្លាស់ប្តូរពី៦ ទៅ៩ប្រូតេអ៊ីននោះបានបង្ហាញថា ពួកវាអាចមានប្រយោជន៍ពីការព្យាបាល។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Cancer។
វេជ្ជបណ្ឌិត រីឆាដ ខូត (Richard Cote) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Miami បាននិយាយថា ការស្រាវជ្រាវនេះគឺជាការស្រាវជ្រាវមួយសំខាន់ដោយសារតែជំងឺមហារីកប្លោកនោមគឺជាជំងឺមហារីកមួយក្នុងចំនោមប្រភេទនៃជំងឺមហារីកដទៃទៀតដែលមានតម្លៃថ្លៃក្នុងការព្យាបាល៕