យើងទាំងអស់គ្នាដឹងថា ដុំមិនធម្មតាមួយអាចជាទង់ក្រហម នៅពេលនិយាយអំពីជំងឺមហារីកសុដន់ ប៉ុន្តែតើអ្នកដឹងទេថា មានរោគសញ្ញាមហារីកសុដន់ផ្សេងទៀត ដែលអ្នកប្រហែលជាមិនសូវស្គាល់ ដូចជាការផ្លាស់ប្តូរស្បែក ឬក្បាលដោះ? ការដឹងពីអ្វីដែលត្រូវរកមើល អាចធ្វើឱ្យមានភាពខុសប្លែកគ្នាក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា។ នៅទីនេះយើងនឹងបង្ហាញពីរោគសញ្ញាសំខាន់ៗនៃជំងឺមហារីកសុដន់ដែលមិនមែនជាដុំទេ។
១.បម្រែបម្រួលនៃទំហំ ឫទ្រង់ទ្រាយសុដន់
២.ស្បែកសុដន់រលាក ឫ ស្រអាប់
៣.ឈឺចាប់សុដន់ ឫ ចុងសុដន់
៤.បម្រែបម្រួលចុងសុដន់ (ដូចជាវាចាប់ផ្តើមលឹបចូលទៅក្នុងជាដើម)
៥.សុដន់ ឫចុងសុដន់ ក្រហម ស្វិត ឫឡើងក្រាស់
៦.ស្បែកដែលមើលទៅមានសភាពក្រហីងក្រហូង ឫមិនស្មើ
៧.មានហៀរទឹករងៃ ដែលមិនមែនជាទឹកដោះ
៨.សុដន់មានសភាពហើម ក្តៅ ឫជ្រាយ
៩.ហើមកូនកណ្តុរនៅក្រោមក្លៀក។
ដូច្នេះ មហារីកសុដន់មិនមែនគ្រាន់តែជាការឡើងដុំពកនៅក្នុងសុដន់ប៉ុណ្ណោះទេ។ ៩ចំណុចខាងលើនេះ ក៏ជារោគសញ្ញានៃមហារីកសុដន់ ដែលស្ត្រីគ្រប់រូបគួរដឹង និងប្រញាប់ទៅជួបគ្រូពេទ្យបើសិនជួបរោកសញ្ញាទាំងនេះ៕