ស្បែកមុខងាយនឹងកើតមុនមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ក្រូចឆ្មារសម្រាប់ស្បែកមុខដែលងាយកើតមុន ៖
១. ទឹកក្រូចឆ្មារស្រស់និងផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយជាមួយផ្នែកពណ៌សនៃស៊ុតមួយគ្រាប់ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកនិងរងចាំសម្រាប់រយៈពេលពី១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
២. ទឹកក្រូចឆ្មារស្រស់និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយទឹកឃ្មុំឱ្យសព្វចូលគ្នា។ លាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលរងផលប៉ះពាល់ដោយប្រើចុងម្រាមដៃ។ រងចាំសម្រាប់រយៈពេលប្រហែល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ទឹកក្រូចឆ្មារស្រស់និងយ៉ាអួរ
លាយយ៉ាអួរនិងទឹកក្រូចឆ្មារស្រស់ក្នុងចានគោមតូចមួយឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខដែលកើតមុនដោយប្រើប្រាស់ម្រាមដៃស្អាត។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តរូបមន្តនេះសារឡើងវិញច្រើនដងតាមតម្រូវការរហូតដល់ទទួលបានស្បែកមុខរលោងស្អាតគ្មានមុននិងស្នាមមុន៕