ដរាបណាដែលអ្នកនៅមានជីវិត ស្បែករបស់អ្នកនឹងប្រែទៅរកភាពចាស់ អ្នកមិនអាចគេចផុតបានទេ។ បើទោះបីជាយើងមិនអាចនឹងស្វែងរកប្រភពនៃភាពវ័យក្មេងបានរហូត ប៉ុន្តែមានអាហារមួយចំនួនដែលមានគុណសម្បត្តិក្នុងការជួយប្រឆាំងនឹងភាពចាស់។
អាហារទាំងនោះគឺជាជម្រើសដ៏មានសុវត្ថិភាពនិងមានផលល្អដល់សុខភាព លុះត្រាតែប្រភពនៃភាពក្មេងវ័យត្រូវបានអះអាងថាមិនមែនជារឿងភូតកុហក។ អាហារដែលប្រឆាំងនឹងភាពចាស់ត្រូវបានគេដឹងថាអាចកាត់បន្ថយឥទ្ធិពលនៃភាពចាស់ទៅលើរាង្គកាយរបស់មនុស្ស។ អាហារទាំងនោះមានដូចជា៖
ផ្លែប៊ឺរ៖ ផ្លែប៊ឺរគឺជាផ្លែឈើដែលជាប្រភពនៃជាតិខ្លាញ់ល្អដល់សុខភាព។ ជាតិខ្លាញ់នេះជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អក្នុងរាង្គកាយដែលអាចបង្ករឱ្យមានការស្ទះក្នុងសរសៃឈាម។ ផ្លែប៊ឺរក៏ជាប្រភពដ៏ល្អនៃវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឱ្យស្បែកមានសុខភាពល្អដោយការបន្ថែមជាតិសំណើមនិងភាពទន់ដល់ស្បែក។
ផ្លែប៊ឺរី៖ ផ្លែប៊ឺរីដូចជា ប្ល៊ូប៊ឺរី និងប្លេកប៊ឺរី មានផ្ទុកហ្លេវ៉ូណូអ៊ីត (flavonoids) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាព។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយការពារករាង្គកាយរបស់អ្នកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចបង្ករឱ្យមានការបំផ្លាញដល់កោសិការស់។ ផ្លែប៊ឺរីក៏មានផ្ទុកវីតាមីន C ដែលជួយជំរុញប្រព័ន្ធភាពស៊ាំផងដែរ។
ពពួកផ្កាស្ពៃ៖ ផ្កាខាត់ណាបៃតង ផ្កាខាត់ណាស និងស្ពៃក្តោប គឺពពួកនៃផ្កាស្ពៃ។ បន្លែទាំងនេះជួយរាង្គកាយក្នុងការប្រឆាំងនឹងជាតិពុលនិងជំងឺមហារីក។ ការបរិភោគបន្លែទាំងនេះទាំងឆៅឬឆ្អិនតិចៗគឺជាវិធីល្អបំផុតក្នុងការទទួលយកជីវជាតិសំខាន់ទាំងនេះ។ ការចម្អិនឆ្អិនអាចបំផ្លាញអង់ស៊ីមល្អរបស់វាដែលរាង្គកាយត្រូវការ។
គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើសម្បូរទៅដោយវីតាមីន សារជាតិខនិជ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ។ គ្រាប់ផ្លែឈើអាចជួយបន្ថយកូលេស្តេរ៉ូល ជួយប្រព័ន្ធរំលាយអាហារ និងបង្ការជំងឺមហារីក។