យោងតាមការស្រាវជ្រាវធំមួយ បានកំណត់ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងការកើនហានិភ័យ ១១ ប្រភេទមហារីក នៅបុរស និង ១៣ ប្រភេទ នៅស្ត្រី ។
ការស្រាវជ្រាវ បានពិនិត្យមើលទិន្នន័យរបស់មនុស្សពេញវ័យ ៤១០.១៩១ នាក់ កើតជំងឺទឹកនោមផ្អែមនិងតាមដានក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីវាយតម្លៃការរីកចម្រើនរបស់ជំងឺមហារីក ។
លទ្ធផលបង្ហាញថា បុរសកើតជំងឺទឹកនោមផ្អែមប្រភេទ២ មានហានិភ័យមហារីកខ្ពស់ជាង ៣៤% ប្រៀបនឹងអត្រាមធ្យមក្នុងចំនួនប្រជាជន ។ ហើយស្ត្រី ហានិភ័យកើនដល់ ៦២% ។
បុរសកើតទឹកនោមផ្អែម កើនហានិភ័យមហារីក ១១ ប្រភេទ ដែលខ្ពស់បំផុត គឺមហារីកក្រពេញប្រូស្តាត, កើនដល់ ៨៦% ។ ជំងឺមហារីកផ្សេងទៀត ដែលត្រូវបានបង្ហាញគឺមហារីកស្បែក, មហារីកតម្រងនោម, មហារីកឈាម, មហារីកថ្លើម, មហារីកក្រពេញទីរ៉ូអ៊ីដ, មហារីកសួត, មហារីកកូនកណ្តុរ, មហារីកក្រពេញលំពែង, មហារីកពោះវៀនធំ និងមហារីកក្រពះ ។
ដោយឡែកស្ត្រីមានជំងឺទឹកនោមផ្អែម គឺត្រូវប្រឈមនឹងហានិភ័យកើន ១៣ ប្រភេទមហារីក ក្នុងនោះ ខ្ពស់បំផុត គឺមហារីកបំពង់ក, ជាមួយនឹងអត្រាកើន ២ ដង ។ ពួកគេក៏កើនហានិភ័យមហារីកមួយចំនួនដូចបុរសដូចជាមហារីកឈាម, មហារីកថ្លើម, មហារីកក្រពេញទីរ៉ូអ៊ីដ, មហារីកសួត, មហារីកកូនកណ្តុរ, មហារីកក្រពេញលំពែង, មហារីកពោះវៀនធំ និងមហារីកក្រពះ ។ ក្រៅពីនេះ នៅត្រូវបង្ការមហារីកបំពង់អាហារ, មហារីកសុដន់, មហារីកមាត់ស្បូន និងមហារីកស្បូន៕