ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស្ត្រីមានសុខភាពល្អដែលមានអាយុវ័យកណ្តាលមិនទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ធាតុផ្សំបន្ថែមនៃ resveratrol នោះទេ។ Resveratrol គឺជាសមាសធាតុផ្សំនួយនៅក្នុងស្រាក្រហមដែលត្រូវបានគេគិតថានឹងផ្តល់ប្រយោជន៍ដល់ភាពត្រូវនឹងអរម៉ូនអាំងស៊ុយលីន, បន្ថយហានិភ័យនៃជំងឺបេះដូង និងបង្កើនការរស់រានមានជីវិតអោយបានយូរ។
អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington បានចង្អុលបង្ហាញថា ទោះបីជាការបន្ថែមដោយ resveratrol មិនលេចឡើងជាការជួយស្ត្រីទាំងនេះមែន, ប៉ុន្តែវាអាចទៅរួចផងដែរដែលសមាសធាតផ្សំដទៃទៀតនៅក្នុងស្រាក្រហមអាចផ្តល់ផលល្អដល់សុខភាព។
វេជ្ជបណ្ឌិត សាម៊ុយអែល ឃ្លេន (Samuel Klein) ជាប្រធាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington បាននិយាយថា សមាសធាតុបន្ថែមនៃ resveratrol បានក្លាយជាប្រជាប្រិយភាពមួយដោយសារតែការស្រាវជ្រាវនៅក្នុងប្រព័ន្ធកោសិកាបានបង្ហាញថា resveratrol អាចផ្តល់ភាពប្រសើរឡើងដល់មុខងារមេតាប៉ូលីស និងការពារបញ្ហាសុខភាពមួយចំនួនដូចជាជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និងជំងឺមហារីកផងដែរ។ ប៉ុន្តែការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការបន្ថែម resveratrol មិនផ្តល់អត្ថប្រយោជន៍មេតាប៉ូលីសចំពោះអ្នកដែលមានសុខភាពល្អនោះទេដល់ស្ត្រីមានវ័យកណ្តាលនោះ។
ការស្រាវជ្រាវបានមើលទៅលើស្ត្រីក្រោយអស់រដូវចំនួន២៩នាក់ដែលជាទូទៅមានសុខភាពធម្មតា និងមិនមានជំងឺទឹកនោមផ្អែមប្រភេទទី២នោះទេ។ អ្នកស្រាវជ្រាវបានអោយស្ត្រី១៥នាក់ប្រើប្រាស់ថ្នាំគ្រាប់ resveratrol ៧៥មីលីក្រាមជារៀងរាល់ថ្ងៃក្នុងរយៈពេល១២សប្តាហ៍។ ពួកគេបានសម្គាល់ឃើញថា នេះគឺស្មើគ្នានៃការផឹកស្រាក្រហម៨លីត្រ។ ភាពត្រូវនឹងអាំងស៊ុយលីន និងការឆ្លើយតបមេតាប៉ូលីសនៃស្ត្រីទាំងនោះត្រូវបានប្រៀបធៀបទៅនឹងស្ត្រី១៤នាក់ផ្សេងទៀតដែលប្រើប្រាស់ថ្នាំគ្រាប់ placebo ។
ឃ្លេនបាននិយាយថា វាគឺជាការជិតទៅដល់មួយដែលយើងមានសម្រាប់ការវាយតម្លៃលើសកម្មភាពរបស់អាំងស៊ុយលីនចំពោះមនុស្ស។ ហើយយើងអាចការពារឥទ្ធិពលនានានៃ resveratrol។ បន្ថែមពីលើនេះទៅទៀត, យើងបានយកគម្រូនៃសាច់ដុំ និងជាលិកាខ្លាញ់ពីស្ត្រីទាំងនោះដើម្បីមើលឥទ្ធិពលដែលអាចកើតមាននៃ resveratrol ក្នុងកោសិកានៃខ្លួន ហើយនៅពេលដែលធ្វើម្តងទៀតនោះ, យើងមិនអាចរកឃើញពីការប្រែប្រួលនានានៅក្នុងផ្លូវដែលជាសញ្ញាដែលត្រូវបានទាក់ទងនឹងមេតាប៉ូលីសនោះទេ។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការផឹកស្រាក្រហមបន្ថយហានិភ័យចំពោះបញ្ហាសុខភាពមួយចំនួន, ដែលជម្រុញអោយមនុស្សជាច្រើនទិញថ្នាំគ្រាប់ resveratrol ដើម្បីទទួលបានអត្ថប្រយោជន៍ពីសមាសធាតផ្សំនេះដោយមិនមានការផឹកបរិមាណដ៏ច្រើននៃជាតិអាល់កុលនោះទេ។ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវបានសរុបថា អត្ថប្រយោជន៍នៃ resveratrol អាចត្រូវបានកំណត់ទៅមនុស្សដែលមានបញ្ហាមេតាប៉ូលីសរួចទៅហើយ។
ឃ្លេនបានបន្ថែមថា ការស្រាវជ្រាវមួយចំនួនបានវាយតម្លៃលើឥទ្ធិពលនៃ resveratrol ចំពោះមនុស្សជាច្រើន។ ការស្រាវជ្រាវទាំងនោះត្រូវបានធ្វើឡើងលើអ្នកដែលមានជំងឺទឹកនោមផ្អែម, មនុស្សវ័យចំណាស់ដែលមានភាពមិនប្រក្រតីនៃជាតិស្ករនៅក្នុងឈាម ឬអ្នកធាត់ដែលមានបញ្ហាមេតាប៉ូលីសជាងស្ត្រីដែលយើងបានស្រាវជ្រាវនេះ។ គាត់បានពន្យល់ថា ដូចនេះវាក៏អាចទៅរួចផងដែរដែល resveratrol អាចមានឥទ្ធិពលល្អចំពោះអ្នកដែលមានភាពមិនធម្មតានៃមេតាប៉ូលីសជាងស្ត្រីដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ។
ឃ្លេនបាននិយាយថា គោលបំនងនៃការស្រាវជ្រាវរបស់យើងមិនមែនដើម្បីកំណត់ពីសមាសធាតុផ្សំនៅក្នុងស្រាក្រហមដែលផ្តល់ភាពប្រសើរឡើងដល់សុខភាពនោះទេ ប៉ុន្តែដើម្បីកំណត់ថាតើថ្នាំគ្រាប់ resveratrol មានឥទ្ធិពលមេតាប៉ូលីសចំពោះអ្នកដែលមានសុខភាពល្អឬយ៉ាងណា។ យើងមិនអាចរកឃើញពីអត្ថប្រយោជន៍មេតាប៉ូលីសដោយថ្នាំគ្រាប់ resveratrol នៅក្នុងការស្រាវជ្រាវរបស់យើងនោះទេ, ប៉ុន្តែនេះមិនរាំងស្ទះដល់ភាពដែលអាចកើតមានឡើងដែល resveratrol អាចមានឥទ្ធិពលបន្ថែមនៅពេលដែលវាត្រូវបានបូកបញ្ចូលនឹងសមាសធាតុដទៃទៀតនៅក្នុងស្រាក្រហមនោះ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Cell Metabolism៕