ការស្រាវជ្រាវថ្មីមួយបានអោយដឹងថា ការស្លាប់ដោយសារជំងឺបេះដូងនៅអឺរ៉ុប និងសហភាពអឺរ៉ុបកំពុងតែធ្លាក់ចុះ ប៉ុន្តែកត្តាជាច្រើនអាចបណ្តាលអោយជំងឺបេះដូងបានកើនឡើងនាពេលអនាគត។
ឥលូវនេះ ជំងឺបេះដូងបណ្តាលអោយមនុស្ស៤លាននាក់ស្លាប់ក្នុងមួយឆ្នាំៗក្នុងអឺរ៉ុបដែលជាការធ្លាក់ចុះមួយពី៤,៣លាននាក់នៅក្នុងឆ្នាំ២០០៨ ដែលបង្ហាញថាមានការថយចុះ៤៨% ទៅ៤៧%នៃអ្នកស្លាប់ទាំងអស់នៅក្នុងអឺរ៉ុប។ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា នៅក្នុងសហភាពអឺរ៉ុប, ជំងឺបេះដូងសព្វថ្ងៃបណ្តាលអោយស្លាប់១,៨លាននាក់ក្នុងមួយឆ្នាំៗ, ដែលធ្លាក់ចុះពី២លាននាក់នៅក្នុងឆ្នាំ២០០៨ ដែលបង្ហាញថាមានការធ្លាក់ចុះពី៤២% ទៅ៤០%នៃការស្លាប់ទាំងអស់។
ជំងឺបេះដូងជួបប្រទះលើស្ត្រី ជាពិសេសគឺជារឿងធ្ងន់ធ្ងរ និងគឺជាមូលហេតុចំបងនៃការស្លាប់ចំពោះស្ត្រីនៅប្រទេសនៃសហគមអឺរ៉ុបទាំង២៧ប្រទេស និងគឺជាមូលហេតុដែលនាំអោយស្លាប់ចំពោះបុរសនៅគ្រប់ប្រទេសនៃសហគមអឺរ៉ុបទាំងអស់លើកលែងតែប្រទេសបារាំង, ហូល្លង់, ស្លូវ៉ានី និងអេស្ប៉ាញតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវបានរកឃើញថា អត្រានៃការស្លាប់ដោយសារជំងឺបេះដូងមានភាពខុសប្លែកគ្នាខ្លាំងក្នុងចំនោមជាតិសាសន៍អឺរ៉ុប។ ឧទាហរណ៍, ចំនួននៃបុរសដែលបានស្លាប់ដោយសារជំងឺបេះដូងគឺមាន៦០%នៅក្នុងប្រទេសប៊ុយហ្គារី ទៅ២៥%នៅក្នុងប្រទេសបារាំង, ខណៈពេលដែលចំនួននៃស្ត្រីដែលបានស្លាប់ដោយសារជំងឺនេះគឺមានពី៧០%នៅក្នុងប្រទេសប៊ុលហ្គារី ទៅ៣០%ក្នុងប្រទេសបារាំង និងហុល្លង់។
ការធ្លាក់ចុះនៃការស្លាប់នៅក្នុងតំបន់អឺរ៉ុបត្រូវបានបង្កឡើងដោយការមួយចំនួន, មិនមែនតែរឿងដំបូងមួយនោះទេ។ ឧទាហរណ៍, ពីរ ឬបីឆ្នាំមុន យើងបានប្រើប្រាស់នូវជំហ៊ានដើម្បីបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល និងគូសចំណាំនូវចំនុចសំខាន់ៗនៃគ្រោះថ្នាក់ដោយការជក់បារី។ ផានូស វ៉ាដាស (Panos Vardas) បាននិយាយថា ការវាស់វែងនេះបានជួយយ៉ាងច្រើន, ប៉ុន្តែក្នុងពេលនោះដែរ ការផ្លាស់ប្តូរដែលត្រូវបានទាក់ទងទៅនឹងរបៀបរស់នៅជាច្រើន ដូចជាការកើនឡើងភាពធាត់ និងជំងឺទឹកនោមផ្អែម, នឹងធ្វើអោយយើងកាន់តែពិបាកដើម្បីអោយការស្រាវជ្រាវនេះនឹងត្រឹមហ្នឹង។
ការរស់នៅតិចតួចកំពុងត្រូវបានបាត់បង់ទៅនឹងជំងឺសរសៃឈាមបេះដូងជាងនៅក្នុងឆ្នាំ២០០៨។ ក្នុងពេលនេះ បញ្ហាគឺនៅតែធំសម្បើម។ ជំងឺសរសៃឈាមបេះដូងគឺនៅតែសម្លាប់ជនជាតិអឺរ៉ុប៤លាននាក់ក្នុងមួយឆ្នាំៗ។ នេះគឺជាសោកនាដកម្មមួយពិតចំពោះមនុស្ស និងជាបញ្ហាដល់សេដ្ឋកិច្ចផងដែរ។ វ៉ាដាសបាននិយាយថា យើងរំពុងទុកនូវបន្ទុកនេះនឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំទៀតដែលត្រូវបានបង្កឡើងដោយអាយុរបស់ប្រជាជន និងរបៀបរស់នៅដែលមិនផ្តល់សុខភាព៕