ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្រោយពេលដែលរដូវមកទើបតែអស់ ព្រោះអាចប៉ះពាល់ដល់ស្បូនអ្នក។ តើមានអ្វីខ្លះទៅ?
- រឿងទី១ អ្នកមិនគួរធ្វើចលនាហាត់ប្រាណដែលធ្ងន់ៗឡើយ ព្រោះវាអាចធ្វើឲ្យស្បូនអ្នកងាយរបួសខ្លាំងណាស់។ ជាពិសេស វាអាចធ្វើឲ្យអ្នកចេញឈាមរដូវម្តងទៀត ថែមទាំងអាចពន្យារពេលមករដូវរបស់អ្នកនៅពេលក្រោយទៀតផង។
- រឿងទី២ អ្នកមិនគួររួមភេទភ្លាមនោះទេ ព្រោះវាអាចនាំមេរោគផ្សេងៗចូលក្នុងរាងកាយអ្នក ដោយធ្វើឲ្យស្បូនអ្នកងាយកើតមានបញ្ហាណាស់។ ដូចនេះ អ្នកមិនគួរប្រញាប់រួមភេទឡើយ។
- រឿងទី៣ អ្នកមិនគួរញ៉ាំអាហារឆៅ ឬភេសជ្ជៈដែលត្រជាក់ភ្លាមនោះទេ ព្រោះអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរមិនស្រួល ដោយអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនបាន។ ជាពិសេស វាអាចធ្វើឲ្យឈាមរដូវអ្នកមិនប្រក្រតីឡើយក្នុងខែក្រោយ ដោយធ្វើឲ្យអ្នកឈឺពោះបាន។ ដូចនេះ រឿង៣នេះ អ្នកគួរតែចៀសឲ្យបាន ទើបអាចការពារស្បូនអ្នកឲ្យមានសុខភាពល្អ៕