រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស អំពីការផ្ទុះឡើងនូវការឆ្លងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយរកឃើញ៣២ ករណី ឆ្លងកូវីដ ១៩ ក្នុងសហគមន៍ រហូតមានការបិទក្លឹបកម្សាន្ត អិនប្រាំ៨ និងទីតាំងមួយចំនួន ។
សម្តេចតេជោ បានបញ្ជាក់ថា ដើមហេតុនៃការរកឃើញករណីឆ្លងក្នុងសហគមន៍នេះ គឺដោយមានបងប្អូនយើងទៅសុំធ្វើតេស្តធ្វើដំណើរទៅក្រៅប្រទេស ស្រាប់តែយើងរកឃើញអ្នកចង់ទៅក្រៅប្រទេសមានវិជ្ជមានកូវីដ១៩ តែម្តង ។
សម្តេចបានធ្វើសេចក្តីថ្លែងការណ៍ពិសេសអំពីស្ថានភាពកូវីដ ១៩ នៅកម្ពុជាថា នេះជាស្ថានភាពដ៏អាក្រក់របស់យើង កំពុងប្រយុទ្ធការនាំពីថៃ នៅព្រំដែនកម្ពុជាថៃ វៀតណាមធ្វើបានល្អហើយ ហើយយើងប៉ុន្មានថ្ងៃនេះ ក៏ចាប់បាន ៣១នាក់អ្នកនាំមនុស្សឆ្លងដែនចូលកម្ពុជាទាំងឆ្លងទៅនិងឆ្លងមក ។
សូមរម្លឹកថា ព្រឹតិ្តការណ៍សហគមន៍ ៣ វិច្ឆិកា ឆ្លង៤នាក់ ជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីទូតទួរគី ហើយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មានអ្នកឆ្លងសរុប ៤១ នាក់ និងមានការបិទទីតាំងផ្សារទំនើបអ៊ីអ៊ន និងទីតាំងហាងជាច្រើនៗកន្លែងមួយរយៈទៀតផង៕