អ្នកឯកទេសបាននិយាយថា ដោយសារតែកុមារគឺតូចជាងមនុស្សពេញវ័យ ហើយកង្វះសមត្ថភាពក្នុងការបែកញើស, ការប៉ះពាល់នឹងកម្តៅ និងព្រះអាទិត្យនាំអោយមានហានិភ័យចំពោះកុមារ។
ជាសំណាងល្អ, វាមានដំណាក់កាលសម្រាប់ម្តាយ និងអ្នកថែទាំអាចធ្វើបានដើម្បីការពារកុមារក្នុងពេលរដូវក្តៅ នេះដោយយោងតាមរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក និង American Academy of Pediatrics។ ពួកគេបានចង្អុលបង្ហាញថា ប៉ុន្តែការណែនាំមួយបានបង្ហាញថា ឡេការពារកម្តៅថ្ងៃមិនត្រូវបានគេណែនាំអោយប្រើលើកុមារដែលមានអាយុក្រោម៦ខែនោះទេ។
វេជ្ជបណ្ឌិត ហារី ឈឺរី សាច(Hari Cheryl Sachs) ជាគ្រូពេទ្យឯកទេសជំងឺកុមារបាននិយាយថា ឪពុកម្តាយគួរតែជៀសវាងការប្រើប្រាស់ឡេការពារកម្តៅថ្ងៃទៅលើកូនរបស់ពួកគេ។ សាចបានពន្យល់ថា ស្បែករបស់កុមារគឺស្តើងជាងស្បែករបស់មនុស្សពេញវ័យ ហើយអាចស្រូបយ៉ាងងាយស្រួលសារធាតុដែលជាសារធាតុគីមីដែលបានរកឃើញនៅក្នុងឡេការពារកម្តៅថ្ងៃ។ គាត់បានសម្គាល់ឃើញថា ដោយសារតែពួកគេមានសមាមាត្រផ្ទៃនៃខ្លួនខ្ពស់ទៅទម្ងន់ខ្លួន, ពួកគេមានហានិភ័យខ្ពស់សម្រាប់ប្រតិកម្មអាឡែស៊ី ឬរលាកពីការប៉ះពាល់ទៅនឹងឡេការពារកម្តៅថ្ងៃ។
សាចបាននិយាយថា គោលដៅល្អបំផុតគឺទុកកុមារដែលមានអាយុក្រោម៦ខែកុំអោយត្រូវព្រះអាទិត្យ និងជៀសវាងការប៉ះពាល់ទៅនឹងកម្តៅព្រះអាទិត្យក្នុងអំឡុងពេលពីម៉ោង១០ព្រឹកដល់ម៉ោង២ថ្ងៃត្រង់ ដែលនៅពេលនោះកាំរស្មីអ៊ុលត្រា UV មានឥទ្ធិពលខ្លាំង។
សាចក៏បានប្រាប់ថា ប្រសិនបើចាំបាច់, ការបាំងអាចធ្វើទៅបានដោយប្រើឆ័ត្រជាដើម។ នៅពេលដែលមិនមានជម្រើសអ្វីដែលអាចទៅរួច, បរិមាណតិចតួចនៃឡេការពារកម្តៅថ្ងៃដែលមានការការពារយ៉ាងហោចណាស់១៥%អាចលាបលើស្បែកដែលត្រូវបានប៉ះពាល់នឹងកម្តៅព្រះអាទិត្យដូចជា ថ្ពាល់ និងដៃជាដើម។ គាត់បានបង្ហាញថា លាបឡេដោយបរិមាណតិចតួចលើកដៃបន្តិចដើម្បីតេស្តមើលថាវាត្រូវនឹងឡេនេះឬយ៉ាងណា។
American Academy of Pediatrics(AAP) បានស្នើលើវិធានការបន្ថែមដើម្បីធានាកុមារត្រូវបានការពារពីកម្តៅព្រះអាទិត្យដែលរួមមាន៖
- -សូមពាក់សម្លៀកបំពាក់ខោអាវជើងវែងដែលស្រាលដល់កូន និងពាក់មួកដែលបាំងត្រចៀក និងក។ កំណាត់ទាំងស្រុងគួរតែត្រូវបានជៀសវាងដោយសារតែវានៅតែអាចនាំអោយមានការរលាក។
- – ធានាកូនរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់។ សាចបាននិយាយថា សូមធ្វើយ៉ាងណាអោយពួកគេបៅទឹកដោះគោ។
-សូមប្រើជាតិទឹកដែលត្រជាក់ប្រសិនបើពួកគេនឹងទៅក្រៅលើសពីប៉ុន្មាននាទី។
- សូមតាមដានកូនរបស់អ្នកនូវសញ្ញានៃការរលាក ឬខ្វះជាតិទឹកដែលរួមមាន ភាពឡើងក្រហមខ្លាំង, យំខ្លាំង និងអត់នោម។
- ប្រសិនបើឡេការពារកម្តៅថ្ងៃត្រូវបានលាបលើកុមារ, សូមប្រាកដថាផលិតផលនោះផ្សំពីសារធាតុមិនប៉ះពាល់ដល់ស្បែកកុមារ។
- កុមារដែលបានរលាកនឹងកម្តៅថ្ងៃគួរតែកុំអោយត្រូវថ្ងៃភ្លាមៗ ហើយការយកអ្វីត្រជាក់យកមកស្អំគួរតែត្រូវបានដាក់លើកន្លែងដែលរលាក។