ជម្ងឺមហារីក សំដៅទៅលើជំងឺណាមួយក្នុងចំណោមចំនួនដ៏ច្រើននៃជំងឺ ដែលត្រូវបានសម្គាល់ដោយការវិវត្តនៃកោសិកាមិនធម្មតា ដែលមិនអាចគ្រប់គ្រងបាន និងមានសមត្ថភាពជ្រៀតចូល និងបំផ្លាញជាលិកានៃរាងកាយធម្មតា។ ជំងឺមហារីកជារឿយៗមានសមត្ថភាពរាលដាលពាសពេញរាងកាយរបស់អ្នក។
ជំងឺមហារីក គឺជាបុព្វហេតុឈានមុខគេទី២ នៃការស្លាប់នៅលើពិភពលោក។ ប៉ុន្តែអត្រានៃការរស់រានមានជីវិតកំពុងមានភាពប្រសើរឡើងចំពោះជំងឺមហារីកជាច្រើនប្រភេទ ដោយសារការធ្វើឱ្យប្រសើរឡើងនៃការតាមដានជំងឺមហារីក និងការព្យាបាលជំងឺមហារីក។
តើអ្វីជាមូលហេតុ?
ជម្ងឺមហារីកបណ្តាលមកពីការផ្លាស់ប្តូរ ចំពោះ ឌីអិនអេ នៅក្នុងកោសិកា។ ឌីអិនអេ នៅខាងក្នុងកោសិកា ត្រូវបានខ្ចប់ទៅក្នុងចំនួនដ៏ច្រើននៃហ្សែននីមួយៗ ដែលមានសំណុំនៃការណែនាំប្រាប់កោសិកាថា តើមុខងារអ្វីដែលត្រូវអនុវត្ត ក៏ដូចជាវិធីលូតលាស់ និងការបែងចែក។ កំហុសក្នុងការណែនាំអាចបណ្តាលឱ្យកោសិកាបញ្ឈប់មុខងារធម្មតារបស់វា ហើយអាចអនុញ្ញាតឱ្យកោសិកាក្លាយទៅជាមហារីក៕