ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ទឹកអំពៅ ជាភេសជ្ជៈមានរសជាតិផ្អែមឆ្ញាញ់ ដោយសារវាមានផ្ទុកជាតិស្ករធម្មជាតិ ហើយអ្វីដែលពិសេសនោះ គឺវាមានតម្លៃសមរម្យ និងងាយរកថែមទៀត។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន)ទោះជាយ៉ាងណា ក្រៅពីរសជាតិជាប់ចិត្តហើយនោះ ទឹកអំពៅក៏ជាភេសជ្ជៈមួយប្រភេទមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប៉ូតាស្យូម, សូដ្យូម, ម៉ាញ៉េស្យូម, កាល់ស្យូម និងជាតិដែក ដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យមិនគួរឲ្យជឿនៃការទទួលទាន ទឹកអំពៅ ចំពោះសុខភាព ៖
១. សុខភាពឆ្អឹង
ការទទួលទាន ទឹកអំពៅ ជួយជម្រុញបង្កើនកម្រិតបរិមាណនៃជាតិម៉ង់កាណែស, ជាតិដែក, ជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងប៉ូតាស្យូមក្នុងរាងកាយ ក៏ព្រោះតែបែបនេះហើយទើបធ្វើឲ្យទឹកអំពៅក្លាយជាភេសជ្ជៈចាំបាច់មួយក្នុងការពង្រឹងសុខភាពឆ្អឹង។ សុខភាពឆ្អឹងរឹងមាំនឹងធ្វើឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺពុកឆ្អឹង។
២. បង្កើនថាមពលរាងកាយ
ទឹកអំពៅ គឺជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិ (sucrose) ដែលជួយជម្រុញ ឬស្តារកម្លាំងថាមពលឡើងវិញបានលឿន នៅពេលអ្នកខ្សោះជាតិទឹក ឬជួបប្រទះបញ្ហាជាតិស្ករទាបក្នុងរាងកាយ។
៣. សុខភាពតម្រងនោម
ទឹកអំពៅ គឺជាភេសជ្ជៈមានផ្ទុកជាតិសូដ្យូម និងកូឡេស្តេរ៉ូលទាប ហើយគ្មានផ្ទុកជាតិខ្លាញ់មិនល្អ ដែលធ្វើឲ្យវាមានអត្ថប្រយោជន៍បំផុតក្នុងការរក្សាបាននូវស្ថានភាពសុខភាពតម្រងនោមល្អប្រសើរ។
៤. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការទទួលទានទឹកអំពៅ គឺអាចជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ដែលអាចការពារអ្នកឲ្យជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង។
៥. ទប់ស្កាត់ជំងឺមហារីក
ទឹកអំពៅ គឺមានប្រសិទ្ធិភាពជួយក្នុងការទប់ស្កាត់ជំងឺមហារីក ដោយសារបរិមាណសារធាតុalkaline, ជាតិដែក, ម៉ង់កាណែស, ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់។ កោសិកាមហារីក គឺពិបាកនឹងលូតលាស់បានណាស់ក្នុងបរិយាកាសនៃអាល់កាឡាំង (alkaline) នេះហើយជាហេតុធ្វើឲ្យជំងឺមហារីកក្រពេញប្រូស្តាត និងមហារីសុដន់ ត្រូវបានទប់ស្កាត់ តាមរយៈការទទួលទានទឹកអំពៅជាប្រចាំ។
៦. សុខភាពស្បែក
សមាសធាតុមួយនៃ ទឹកអំពៅ គឺ alpha hydroxy acids ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មលើស្បែក។ ការទទួលទានទឹកអំពៅទៀងទាត់ អាចកម្ចាត់រោគឆ្លង និងការរលាកលើស្បែក ហើយក៏ជួយកាត់បន្ថយសញ្ញាភាពចាស់តាមវ័យរបស់ស្បែកដូចជា ស្នាមជាំ, ស្នាមជ្រីវជ្រួញ, ស្នាមសំលាក និងការប្រែពណ៌នៃស្បែកផងដែរ៕