ប្រជាជនកម្ពុជាយើងធ្លាប់បានប្រើខ្លាញ់ជ្រូកដើម្បីធ្វើម្ហូបឆារនិងអាហារមួយចំនួនទៀតមុនពេលដែលការប្រើប្រេងឆារបានពេញនិយម។ម្យ៉ាងទៀតនោះអ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ។វាអាចទាក់ទងនឹងរសជាតិអណ្តាត។
កត្តាទាំងនេះអាចរួមចំណែកនៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូងដ៏ច្រើននៅកម្ពុជា។មនុស្សដែលបរិភោគខ្លាញ់សត្វច្រើនមានអត្រាកើតជំងឺបេះដូងដែលបណ្តាលមកពីសរសសៃឈាមចិញ្ចឹមបេះដូង(coronary heart disease) ខ្ពស់ជាងគេបំផុត។
កាលណានៅក្នុងឈាមមនុស្សមានជាតិខ្លាញ់ច្រើននៅក្នុងឈាមវានឹងបណ្តាលអោយមានកំណតខ្លាញ់នៅ តាមជញ្ជាំងសរសៃឈាមអាកទែរ។ជាផលវិបាកនោះវារំខានទៅដល់ចរន្តឈាមរត់នៅក្នុងខ្លួយើង។បើសិនជាសរសៃឈាម អាកទែរ ចិញ្ចឹមបេះដូង(coronory arteries) មានកំណកខ្លាញ់ជាប់តាមជញ្ជាំងសរសៃឈាមនោះវានឹងធ្វើអោយឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់ដោយនាំអោយមានជំងឺបេះដូងកើតឡើង។
ការសិក្សាស្រាវជ្រាវមួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាអ្នកបរិភោគខ្លាញ់តិចត្រឹមចំនួន៣ទៅ១០ភាគរនៃ ថាមពលទាំងអស់មានកើតជំងឺបេះដូងតិចជាងគេ ។ ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើននោះវាល្មមដល់ពេលដែលអ្នកបោះបង់ចោលហើយបើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក៕