រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦នាក់ ដែលសុទ្ធតែឆ្លងពីព្រឹត្តិការណ៍សហមគន៍ ២០កុម្ភៈ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា«ករណីឆ្លងកូវីដ-១៩ ចំនួន ២៦នាក់បន្ថែមទៀត ដែលក្នុងនោះទាំង២៦ករណីនេះសុទ្ធតែពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន និងវៀតណាម ។ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» កើនដល់ ២៥៩នាក់ ។ អ្នកឆ្លងកូវីដ១៩សរុប ៧៦៦នាក់ អ្នកព្យាបាលសះស្បើយ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ២៨៧នាក់ផងដែរ ៕