ការសិក្សាថ្មីបាននិយាយថា គេងមិនគ្រប់គ្រាន់មិនមែនជាកត្តាមួយដែលគេសម្គាល់នៃកម្រិតនៃការឈឺ ហើយរយៈពេលនៃការឈឺសរសៃសាច់ដុំនោះទេ។
អ្នកជំងឺដែលមានការឈឺសរសៃសាច់ដុំជារឿយៗគឺពិបាកគេង, ហើយអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ហ្វ្លរីដាចង់កំណត់ថាតើការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតខ្ពស់នៃការឈឺចំពោះអ្នកជំងឺទាំងនេះឬយ៉ាងណា។
ការសិក្សារួមមានមនុស្សពេញវ័យចំនួន ៧៤នាក់ ដែលមានការឈឺចាបសរសៃសាច់ដុំដែលត្រូវបានគេតាមដានក្នុងរយៈពេល ១៤ថ្ងៃ។ អ្នកជំងឺបានពិពណ៌នាពីការគេងយប់នីមួយៗ ហើយបញ្ជាក់ពីការឈឺចាប់របស់ពួកគេជារៀងរាល់ល្ងាច។
អ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលបានបង្ហាញថា របៀបវាស់ ៤ នៃការគេងបានប្រើប្រាស់នៅក្នុងការសិក្សានេះ មិនបានជោគជ័យក្នុងការវាស់កម្រិតនៃការឈឺនោះទេ។ ឥទ្ធិពលនៃការប៉ះពាល់នឹងការគេង ដូចជាអស់កម្លាំង និងការមិនធ្វើសកម្មភាពអ្វីទាំងអស់, អាចដើរតួយ៉ាងសំខាន់នៅលើអ្នកជំងឺដែលមានការឈឺចាប់សរសៃសាច់ដុំជាងរយៈពេលនៃការគេង ឬគេងមិនលក់។
ការសិក្សាត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មាន The Journal of Pain។
ការសិក្សាពីមុនបានបង្ហាញថា កត្តាមួយចំនួនដូចជា អារម្មណ៍មិនល្អ និងកន្លែងឈឺដទៃទៀតគឺជាកត្តាដែលគេសង្ស័យថានាំអោយឈឺចំពោះអ្នកជំងឺដែលមានការឈឺចាប់សរសៃសាច់ដុំនេះ។