សុភមង្គលអាចកើតមានឡើងតាមរបៀប និងទម្រងជាច្រើនប្រភេទ។ វាក៏ជាគោលបំណងរបស់មនុស្សទាំងឡាយនៅលើលោកនេះដែរ ហើយមនុស្សគ្រប់គ្នា មិនថា គេឬខ្ញុំទេ សុទ្ធតែចង់បានជីវិតបែបនេះទាំងអស់។
ជាអកុសល្យ មនុស្សយើងគ្រប់គ្នាមិនប្រាកដជាទទួលបានសុភមង្គលទាំងអស់ឡើយ ព្រោះតែកត្តាជាច្រើនជាឧបសគ្គ។ បើសិនជាអ្នកចង់ទទួលបានភាពរីករាយ សប្បាយចិត្ត ជាមួយនឹងអារម្មណ៍ល្អជាប់រហូតនោះ យកល្អគួរតែព្យាយាមធ្វើដូចរឿងខាងក្រោមនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបាន៖
- ត្រូវមានអារម្មណ៍ និងដឹងគុណចំពោះមនុស្សដែលបានធ្វើល្អចំពោះយើងជានិច្ច
- ការញញឹមបានច្រើនក៏ជាសកម្មភាពជួយជំរុញដល់អារម្មណ៍នៃភាពសប្បាយចិត្ត និងរីករាយក្នុងជីវិតដែរ ដូច្នេះចូរញញឹមឲ្យបានច្រើន
- ការស្ម័គ្រចិត្តផ្តល់ពេលវេលា ការខិតខំប្រឹងប្រែង និងលុយកាកមួយចំនួនដល់បុគ្គល ឬស្ថាប័នដែលត្រូវការចាំបាច់ អាចជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តបានដែរ
- វិធីសាស្ត្រដ៏ងាយស្រួល និងសាមញ្ញបំផុតក្នុងការជំរុញដល់អារម្មណ៍ល្អគឺការហាត់ប្រាណ
- ថ្វីត្បិតតែបច្ចេកវិទ្យាសម័យបច្ចុប្បន្នកំពុងតែរីកចម្រើន និងជួយឲ្យមនុស្សជាច្រើនទាក់ទង និងស្គាល់គ្នាបានច្រើនតាមបណ្តាញសង្គមក៏ដោយប៉ុន្តែបើសិនជាអ្នកចង់បានសេចក្តីសុខពិត និងរីករាយពិត យកល្អគួរតែកាត់បន្ថយការប្រើប្រាស់ពេលវេលាលេងក្នុងបណ្តាញសង្គម និងទូរស័ព្ទឆ្លាតវៃរបស់អ្នកខ្លះទៅ
- ការសាងទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួនក៏ត្រូវបានគេចាត់ទុកថាជាវិធីដ៏ល្អមួយក្នុងការបង្កើនភាពរីករាយក្នុងជីវិតផងដែរ៕