កាលពីថ្ងៃចន្ទ រដ្ឋាភិបាលក្រុងតូក្យូ បានស្នើរដ្ឋាភិបាលចិនបញ្ឈប់ការធ្វើតេស្តរកកូវីដ-១៩ ដោយការយកសំណាកតាមរន្ធគូទលើជនជាតិជប៉ុន។
នាយខុទ្ទកាល័យ បាននិយាយថា រដ្ឋាភិបាលមិនទាន់បានចម្លើយតបថានឹងផ្លាស់ប្តូរវិធីធ្វើតេស្តបែបនេះនៅឡើយទេ។
នាយខុទ្ទកាល័យ បានប្រាប់សន្និសីទកាសែតមួយថា «ជនជាតិជប៉ុនខ្លះបានរាយការណ៍មកកាន់ស្ថានទូតរបស់យើងនៅចិនថា ពួកគេត្រូវបានធ្វើតេស្តតាមរន្ធគូទ ដែលបង្កការឈឺចាប់ផ្លូវចិត្តជាខ្លាំង» តែគេមិនដឹងថា តើជនជាតិជប៉ុនប៉ុន្មាននាក់បានឆ្លងកាត់ការធ្វើតេស្តបែបនេះ៕