ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីចម្លើយនៃសំណួរខាងលើនេះ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកធ្វើអ្វីដោយមានតែម្នាក់ឯង ជាពិសេស អង្គុយញ៉ាំអាហារតែម្នាក់ឯងនឹងធ្វើឲ្យអ្នកញ៉ាំច្រើន ព្រោះអ្នកភ្លេចខ្លួន ហើយក៏គ្មាននរណាឃាត់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែបរិភោគ កាន់តែធាត់បាន។
- នៅពេលអ្នកគ្មានសង្សារ អ្នកនឹងនៅក្នុងផ្ទះច្រើនជាងចេញក្រៅ។ ជាហេតុដែលធ្វើឲ្យអ្នកមិនកម្រើកបានច្រើន នោះអ្នកនឹងងាយធាត់ខ្លាំង មិនងាយស្គមឡើយប្រសិនជាអ្នកមិនបានហាត់ប្រាណ។
- អ្នកដែលមិនមានសង្សារ ងាយកើតមានអារម្មណ៍មិននឹងនរណាស់។ នៅពេលដែលមានអារម្មណ៍មួយនេះ នឹងធ្វើឲ្យញ៉ាំកាន់តែច្រើន ព្រោះគេយល់ថាមានតែការញ៉ាំទេ ដែលអាចធ្វើឲ្យគេសប្បាយចិត្ត។
- អ្នកដែលមិនមានសង្សារ នឹងអាចកើតអារម្មណ៍ស្មុគស្មាញច្រើន ព្រោះគ្មាននរណាជួយរំលែកអារម្មណ៍មិនសប្បាយចិត្ត និងសម្ពាធទាំងឡាយ។ ជាហេតុដែលធ្វើឲ្យសម្ពាធគេកាន់តែធ្ងន់ទៅៗ ធ្វើឲ្យគេកាន់តែធាត់ទៅៗដូចគ្នា ព្រោះញ៉ាំតែអាហារដើម្បីបំបាត់ទុក្ខកង្វល់ទាំងឡាយ៕