រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣៤នាក់ ឆ្លងពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈទាំងអស់ និងមានករណីជាសះស្បើយ៤នាក់ផងដែរ ។
ក្រសួងសុខាភិបាលថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៤នាក់ខាងលើ ក្នុងនោះសុទ្ធតែពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយភាគច្រើនស្ថិតនៅភ្នំពេញ និងក្រុងព្រះសីហនុ ។
ក្រសួងសុខាភិបាលបានបន្តថា បានព្យាបាលជាសះស្បើយចំនួន៤នាក់ផងដែរ ដែល៣នាក់ជាអ្នកដំណើរ និងម្នាក់ពលករខ្មែរមកពីប្រទេសថៃ ។
ករណីអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកើនដល់ ៣៧៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨៧៨នាក់ និងអ្នកសម្រាកព្យាបាល ៣៩៦នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ៤៨២នាក់ ៕