ការទុកគ្រឿងសម្អាងរបស់អ្នកនៅលើមុខ មិនលាងចេញ នៅពេលយប់ គឺមិនមែនជារឿងល្អនោះទេ។ វាពិតជាបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាពរបស់អ្នក។ ក្រៅពីបញ្ហាសុខភាព វាក៏ធ្វើឱ្យខ្នើយរបស់អ្នកប្រឡាក់ពិបាកបោកផងដែរ។ នៅពេលនេះ យើងផ្តោតតែលើបញ្ហាដែលកើតមានទៅលើមុខរបស់អ្នកតែប៉ុណ្ណោះ នៅពេលអ្នកគេងទាំងមានគ្រឿង Makeup ជាប់នឹងមុខ។
១. វានឹងធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក
ផលិតផលផាត់មុខជាច្រើន ជាពិសេសផលិតផលដែលមានផ្ទុកស៊ីលីកុនឬអាគ្រីលីក អាចធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក។ គ្រឿងផ្សំទាំងនេះ ជ្រាបចូលក្នុងរន្ធញើសរបស់អ្នកហើយបង្កជាកន្លែងសម្រាប់បាក់តេរីនិងប្រេងធម្មជាតិមករស់នៅខាងក្នុង។ ការរួមបញ្ចូលប្រេងញើសបាក់តេរីនិងកោសិកាស្បែកដែលងាប់ អាចនាំឱ្យស្ទះរន្ធញើស។
២. វាបណ្តាលឱ្យមានការឡើងមុន
នៅពេលដែលអ្នកព្រមលាងសម្អាតមុខឱ្យអស់ជាតិម្សៅ ស្បែករបស់អ្នកនឹង ទទួលបានអុកស៊ីសែនតិច។ សារធាតុគីមីដែលប៉ះពាល់ស្បែក មានក្នុងម្សៅផាត់មុខ ក៏នៅលើមុខអ្នកយូរផងដែរ។ វាអាចបង្កជាការឡើងមុន ដោយសារតែសារធាតុគីមី និង ក៏ដោយសារតែការស្ទះរន្ធញើសផងដែរ។ ចូរចៀសឆ្ងាយពីការផាត់មុខ មុនពេលចូលគេង ប្រសិនបើជាមិនចង់ឡើងមុន។
៣. វាអាចនាំឱ្យមានភាពចាស់មុនអាយុ
គ្រឿងផ្សំក្នុងការតុបតែងមុខអាចបណ្តាលឱ្យខូចខាតដល់ប្រតិកម្មគីមីនិងពន្លឿនភាពចាស់នៃស្បែក។ ស្បែករបស់យើងដើរតួជារបាំងការពារបរិស្ថាន ហើយប្រសិនបើយើង មិនជួយវាអោយធ្វើឱ្យប្រសើរឡើងវិញនៅពេលយប់ ការការពាររបស់វាចុះខ្សោយ និងមានការផ្លាស់ប្តូរនូវហ្សែនលើស្បែក។ បើមិនចង់ចាស់មុនអាយុ អ្នកគួរលាងមុខ ឱ្យស្អាតម្សៅសិន ចាំចូលគេង៕